ព័ត៌មានអន្ដរជាតិ
៥ប្រទេស ជាប់ឆ្នោតចូល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតជ្រើសរើសប្រទេសអាល់ហ្សេរី ហ្គីយ៉ាន សៀរ៉ាឡេអូន ស្លូវេនី និងកូរ៉េខាងត្បូង ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិរយៈពេល ២ ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ទៅ ។
ប្រទេសអាល់ហ្សេរី ហ្គីយ៉ាន សៀរ៉ាឡេអូន និងកូរ៉េខាងត្បូង បានជាប់ឆ្នោតដោយមិនមានការជំទាស់នៅស្ថាប័នដែលទទួលបន្ទុករក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ មានសមាជិក ១៥ ប្រទេសមួយនេះ ។ ទោះយ៉ាងណាក៏មានការប្រកួតប្រជែងមួយផងដែរ គឺប្រទេសស្លូវេនី បានយកឈ្នះបេឡារុស ហើយប្រទេសជាប់ឆ្នោតទាំង ៥ នេះ នឹងជំនួសអាល់បានី ប្រេស៊ីល ហ្គាបុង ហ្គាណា និងអារ៉ាប់រួម ។
ប្រទេសហ្គីយ៉ាន ទទួលបានការបោះឆ្នោត ១៩១ សំឡេង, សៀរ៉ាឡេអូន ១៨៨ សំឡេង, អាល់ហ្សេរី ១៨៤ សំឡេង ខណៈកូរ៉េខាងត្បូង ១៨០ សំឡេង ។ ចំណែកស្លូវេនី ទទួលបាន ១៥៣ សំឡេងដើម្បីយកឈ្នះបេឡារុស ដែលទទួលបានត្រឹម ៣៨ សំឡេង ។
ដើម្បីធានាបាននូវតំណាងភូមិសាស្រ្ត អាសនៈត្រូវបានបែងចែកទៅឲ្យក្រុមតាមតំបន់ ហើយថ្វីបើបេក្ខជនឈរឈ្មោះ មិនទទួលបានការជំទាស់នៅក្នុងក្រុមរបស់ពួកគេក៏ដោយ ប៉ុន្តែពួកគេនៅតែចាំបាច់ត្រូវទទួលបានការគាំទ្រច្រើនជាងពីរភាគបី នៃមហាសន្និបាត។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលអាចធ្វើសេចក្តីសម្រេចមានកាតព្វកិច្ចស្របច្បាប់ ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងជាដើម។ ក្រុមប្រឹក្សានេះមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ គឺអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ UN និងរុស្ស៊ី ព្រមានថា ពិភពលោក កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់