ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី នឹងហាមឃាត់មិនឲ្យប្រើថង់ប្លាស្ទិកនៅចុងឆ្នាំ ២០២៩
ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមវិធានការដាក់បម្រាមទៅលើផលិតផលថង់ប្លាស្ទិកដែលប្រើតែមួយដងបោះចោលនៅចុងឆ្នាំ ២០២៩ ហើយក៏តម្រូវឲ្យក្រុមហ៊ុនផលិតត្រូវមានកាតព្វកិច្ចកាត់បន្ថយការប្រើប្រាស់វេចខ្ចប់ប្លាស្ទិកចំនួន ៣០ ភាគរយផងដែរ ។

អ្នកស្រី Siti Nurbaya Bakar រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការហាមប្រាមនឹងរួមបញ្ចូលថង់ផ្លាស្ទិកសម្រាប់ដាក់ទំនិញដែលប្រើតែមួយដងឈប់ប្រើ ទុយោប្លាស្ទិក ក៏ដូចជាស្លាបព្រា និងចានជ័រជាដើម ។
លោកស្រីបញ្ជាក់ថា នេះគឺជាមធ្យោបាយដោះស្រាយជាមួយបញ្ហាកាកសំណល់វេចខ្ចប់ដែលពិបាកក្នុងការប្រមូល ពិបាកក្នុងការកែច្នៃឡើងវិញ និងមានជាតិបំពុលដល់បរិស្ថានជាដើម ។ បន្ថែមពីនេះ វិស័យឯកជនក៏ត្រូវតែចូលរួមចំណែកកាត់បន្ថយឲ្យបាន ៣០ ភាគរយផងដែរសម្រាប់នៅឆ្នាំ ២០២៩ នោះ ។

កាលពីឆ្នាំ ២០១៩ កោះបាលីបានក្លាយជាកន្លែងដំបូងបង្អស់របស់ឥណ្ឌូណេស៊ី ដែលដាក់បម្រាមលើការប្រើប្រាស់ថង់ប្លាស្ទិក ទុយោប្លាស្ទិក និងប្រភេទចានស្នោ ក៏ដូចជាប្លាស្ទិកផ្សេងៗជាដើម ។ ទន្ទឹមនឹងនេះ រដ្ឋធានីហ្សាកាតាបានចេញបម្រាមនេះរួចទៅហើយនៅឆ្នាំ ២០២០ ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងមួយនេះនៅតែអនុញ្ញាតឲ្យប្រើប្រាស់ផលិតផលប្លាស្ទិកមួយចំនួន ។
គួរឲ្យដឹងថា ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសផលិតកាកសំណល់ប្លាស្ទិកកំពូលក្នុងពិភពលោក ។ កាលពីឆ្នាំមុន ប្រទេសដែលមានប្រជាជនចំនួន ២៧០ លាននាក់មួយនេះ បានផលិតកាកសំណល់ប្លាស្ទិកចំនួន ១២.៦ លានតោន ខណៈការកែឆ្នៃឡើងវិញមានតែ ៩ ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ