ព័ត៌មានអន្ដរជាតិ
កងឆ្មាំជាតិវិលត្រឡប់ទៅវិមានកាពីតូលវិញ ក្រោយបណ្ដេញចេញឲ្យដេកនៅចំណតរថយន្ត
អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បានបញ្ជាកងទ័ពឆ្មាំជាតិជាង ៦០០ នាក់ឲ្យវិលត្រឡប់ទៅវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ដ៏ចម្រូងចម្រាសអំពីទាហានដែលត្រូវបានបង្ខំឲ្យចេញពីវិមានកាពីតូល និងចូលទៅចំណតយានយន្ត ។
លោកអភិបាលបាននិយាយថា “ពួកគេជាទាហាន ។ ពួកគេមិនមែនជាអ្នកបម្រើរបស់លោកស្រី Nancy Pelosi ទេ” ។
ទាហានជាង ២ ម៉ឺននាក់ត្រូវបាននាំទៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការប៉ះទង្គិចនៅវិមានកាពីតូលអាមេរិកកាលពីថ្ងៃទី ៦ ខែមករា ហើយទាហានជាច្រើននៅតែមានក្នុងពិធីសម្ពោធឡើងកាន់តំណែងរបស់លោក Joe Biden នាពេលថ្មីៗនេះ ។
មនុស្សជាច្រើនបានសម្តែងការខឹងសម្បារនៅសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទាហានរាប់រយនាក់ត្រូវបានគេប្រាប់ឲ្យចាកចេញពីវិមានកាពីតូលអាមេរិកជាកន្លែងដែលពួកគេត្រូវបានគេដាក់អស់ជាច្រើនសប្តាហ៍ និងដើម្បីស្វែងរកកន្លែងស្នាក់នៅនៅកន្លែងផ្សេងទៀតដោយអ្នកខ្លះត្រូវទៅសម្រាកនៅចំណតយានយន្តក្បែរនោះ ។
ប៉ុន្មានម៉ោងបន្ទាប់ពីរឿងរ៉ាវបានផ្ទុះឡើង ហើយអ្នកនយោបាយជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះការវាយប្រហារនេះ ហើយប៉ូលិសវិមានកាពីតូលសហរដ្ឋអាមេរិកបានសុំអភ័យទោស និងបានអនុញ្ញាតឲ្យឆ្មាំជាតិចូលទៅក្នុងអគារកាពីតូលវិញ ។
លោកអភិបាលបានលើកយកបញ្ហាមួយថា FBI កំពុងត្រួតពិនិត្យទាហានឲ្យមានជំនឿនយោបាយជ្រុលនិយម មុនពេលពិធីសម្ពោធឡើងកាន់តំណែងលោក Biden ហើយបាននាំឲ្យទាហាន ១២ នាក់ត្រូវបានដកចេញពីការចាត់តាំងពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ដែលបានធ្វើនៅក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គម ។
លោកបាននិយាយថា “នៅរដ្ឋផ្លរីដា យើងមិនបានអនុញ្ញាតឲ្យពួកគេចូលទៅក្នុងជំនឿនយោបាយរបស់ពួកគេទេ ។ ខ្ញុំគិតថា វាមិនសមរម្យទេ ។ ខ្ញុំគិតថាវាជាការមិនគោរពចំពោះមនុស្សដែលជាអ្នកស្នេហាជាតិ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ក្រុមអ្នកជ្រុលនិយមធ្វើឲ្យ FBI ឈឺក្បាលក្នុងការស៊ើបការណ៍លើជនជាតិអាមេរិក
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ