ព័ត៌មានអន្ដរជាតិ
ចិន បារម្ភអំពី គ្រោះមហន្តរាយនុយក្លេអ៊ែរ ក្រោយបាក់ទំនប់នៅ Kherson
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃពុធទី៧ខែមិថុនាថា ការបំផ្លិចបំផ្លាញទំនប់ Kakhovka តាមដងទន្លេ Dnipro អាចបង្កគ្រោះថ្នាក់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ហើយទីក្រុងប៉េកាំង សូមជំរុញឲ្យអ៊ុយក្រែន និងរុស្ស៊ីត្រូវធានាថា រឿងនេះនឹងមិនកើតឡើងទេ។

លោក Zhang បានប្រាប់សម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាថា “យើងសូមបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញទំនប់នៅស្ថានីយវារីអគ្គិសនី Kakhovka”។
ដោយកត់សម្គាល់ថាអាងស្តុកទឹក Kakhovka គឺជាប្រភពទឹកដ៏សំខាន់សម្រាប់រោងចក្រថាមពលបរមាណូធំបំផុតរបស់អឺរ៉ុបនោះ, លោក Zhang បានគូសបញ្ជាក់ថា ទឹកនៅក្នុងអាងនេះនៅតែបន្តស្រកចុះ ហើយវាប្រហែលជាមិនអាចបន្តបូមចូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ នាពេលអនាគតបានទេ”។
លោក Zhang និយាយ “ចិនសូមបញ្ជាក់ជាថ្មីថា ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ គ្មាននរណាម្នាក់អាចស៊ូទ្រាំបានឡើយ។ យើងសូមអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងពាក្យសម្ដីនិងទង្វើដែលអាចបង្កើនការប្រឈមមុខដាក់គ្នា និងនាំឲ្យមានការគណនាខុស និងត្រូវរក្សាសុវត្ថិភាពនិងសន្តិសុខ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye”។

គួរបញ្ជាក់ជាថ្មី អ៊ុយក្រែនបានចោទរុស្ស៊ីថា ជាអ្នកបំផ្ទុះទំនប់ទឹកនិងបង្កការជន់លិចទីប្រជុំជន និងក្រុងនានាតាមដងទន្លេ រួមទាំងទីក្រុង Kherson ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានចង្អុលទៅទីក្រុងកៀវ ដោយកត់សម្គាល់ថា អ៊ុយក្រែនបានវាយប្រហារទំនប់នេះនាពេលកន្លងមក ដោយប្រើគ្រាប់រ៉ុកកែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយបានទម្លាយទឹកចេញពីអាង មុនពេលបាក់ទំនប់ Kakhovka៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីនៅ Kherson

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ