Connect with us

ព័ត៌មានអន្ដរជាតិ

គម្រោងវិលចូលស្រុករបស់លោក ថាក់ស៊ីន មិនផ្លាស់ប្តូរឡើយ តែអាស្រ័យលើស្ថានភាព

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែគ្រោងវិលត្រលប់ចូលស្រុកវិញ នៅខែកក្កដាខាងមុខ ប៉ុន្តែរឿងរ៉ាវគឺអាស្រ័យលើស្ថានភាពនៅក្នុងប្រទេស។ នេះបើតាមការបញ្ជាក់ពីកូនស្រីរបស់គាត់គឺលោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធទី៧ខែមិថុនា។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Paetongtarn បានលើកឡើងនៅឯទីស្នាក់ការកណ្តាលគណបក្សភឿថៃថា លោក ថាក់ស៊ីន កំពុងរៀបចំសម្រាប់ការវិលត្រលប់ចូលស្រុក ហើយនេះអាចមានទំនាក់ទំនងជាមួយភ្នាក់ងាររដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធ។

លោកស្រី Paetongtarn និយាយថា គ្រួសាររបស់លោកស្រី ក៏កំពុងរៀបចំផងដែរ ឲ្យការវិលត្រលប់របស់លោក ថាក់ស៊ីន មានភាពងាយស្រួលនិងសុវត្ថិភាព។ លោក​ស្រី​​បន្ត​ថា​ “​យើងបានរៀបចំវិធី​ជា​ច្រើនសម្រាប់ការទទួលគាត់ ដោយ​សារយើង​មិន​ដឹង​ថាតើ​នឹង​ត្រូវ​ការ​អ្វីខ្លះ​ឬ​នឹងមានអ្វី​កើត​ឡើង​”។ 

លោកស្រី Paetongtarn Shinawatra (រូបថត៖ AFP) 

លើសពីនេះ លោកស្រីបន្ថែមថា ក្រុមគ្រួសារក៏កំពុងរង់ចាំការណែនាំពីលោកថាក់ស៊ីនផងដែរ អំពីអ្វីដែលគួរធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់ការវិលត្រលប់របស់គាត់។ សម្រាប់ពេលនេះ កាលវិភាគសម្រាប់ការត្រលប់របស់គាត់នៅតែមិនផ្លាស់ប្តូរក្នុងខែកក្កដា។ ​យ៉ាង​ណា វា​ក៏​អាស្រ័យ​លើ​ស្ថានភាព​នយោបាយ​និងប្រទេស​ជាតិដែរ។

គួរបញ្ជាក់ជាថ្មី លោកថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០០៦ ខណៈពេលគាត់នៅក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅក្នុងការនិរទេសខ្លួនឯង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម