ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ព្រមានថា លោក ពូទីន អាចព្យាយាមបំផ្ទុះរោងចក្រនុយក្លេអ៊ែរធំបំផុត នៅអឺរ៉ុប
ប្រទេសអ៊ុយក្រែនព្រមានថា រុស្ស៊ីអាចនឹងរៀបចំផែនការបំផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប បន្ទាប់ពីការផ្ទុះនៅទំនប់វារីអគ្គិសនីធំមួយ បានបង្កឲ្យមានការជន់លិចធំធេងក្នុងតំបន់ Kherson និងបង្កជាគ្រោះមហន្តរាយមនុស្សធម៌។

ការផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា បានបណ្តាលឲ្យទំនប់ Nova Kahkovka ដ៏សំខាន់ ស្ថិតនៅតាមដងទន្លេ Dnipro បាក់ផ្នែកខ្លះ ហើយនាំឲ្យមានមហន្តរាយទឹកជំនន់ផងដែរ ។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចោទរុស្ស៊ីថា ជាអ្នកបំផ្ទុះគ្រាប់បែកបង្កការបំផ្លិចបំផ្លាញធំធេងនេះ ។ លោកនិយាយថា ឧក្រិដ្ឋកម្មនេះ នាំមកនូវការគំរាមកំហែងយ៉ាងសម្បើម ហើយនឹងមានផលវិបាកធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងព្រមទាំងបរិស្ថាន ខណៈមន្ត្រីសន្តិសុខអាមេរិកព្រមានថា ទឹកជំនន់ ទំនងជាបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានដាក់ការស្តីបន្ទោសលើអ៊ុយក្រែនចំពោះការបំផ្ទុះនេះ ដោយអះអាងថា វាគឺជាការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីបង្វែរអារម្មណ៍ ពីប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ។
ប៉ុន្តែមន្ត្រីសន្តិសុខកំពូលរបស់លោក ហ្សេលេនស្គី គឺលោក អាឡិចស៊ីវ ដានីឡូហ្វ បានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា ជំហានបន្ទាប់របស់លោក ពូទីន គឺអាចជាការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia តែម្តង។

លោក ដានីឡូហ្វ បានប្រាប់កាសែត Times ថា ចាប់តាំងពីប្រតិបត្តិការវាយលុករបស់លោក ពូទីន ឈានចូលដំណាក់កាលថ្មី ហើយចាប់តាំងពីគាត់បានបំផ្ទុះរោងចក្រវារីអគ្គិសនីតាមចិត្តមក គាត់បានត្រៀមខ្លួនធ្វើគ្រប់យ៉ាង។
គួរបញ្ជាក់ថា មូលហេតុនៃការផ្ទុះទំនប់ក្នុងតំបន់ Kherson នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ថ្វីបើអ៊ុយក្រែនធ្លាប់ព្រមានកាលពីចុងឆ្នាំមុនថា កងកម្លាំងរុស្ស៊ី បានបង្កៃគ្រាប់មីននៅទំនប់នេះ ពេលដែលពួកគេបានដកចេញពីតំបន់ក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន បារម្ភអំពី គ្រោះមហន្តរាយនុយក្លេអ៊ែរ ក្រោយបាក់ទំនប់នៅ Kherson

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច