ព័ត៌មានអន្ដរជាតិ
លោក Pita ប្រកាសដោះស្រាយបញ្ហាថ្មីចំនួន ៧ ពេលឡើងកាន់អំណាច
ក្រុមចម្រុះថៃដែលដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានសម្រេចបង្កើតគណៈកម្មការមួយដែលមានសមាជិកចំនួន ៨ រូបដើម្បីពិនិត្យមើលការងារផ្សេងៗ ក៏ដូចជាដោះស្រាយបញ្ហាទាំងឡាយដែលបានចុះក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយដៃគូចម្រុះទាំង ៨ ។
អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងធ្វើជាប្រធានគណៈកម្មាធិការថ្មីនេះ ហើយលោកក៏បានបង្ហាញពីបញ្ហាដែលត្រូវដោះស្រាយចំនួន ៧ ផងដែរ នៅពេលលោកឡើងកាន់អំណាច ខណៈបញ្ហាទាំងនោះមានដូចជា៖
១. ការឡើងថ្លៃអគ្គិសនី និងឥន្ធនៈ
២. ផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងបាតុភូត El Niño
៣. ភាពចលាចលនៅភាគខាងត្បូងប្រទេស
៤. វិសោធនកម្មរដ្ឋធម្មនុញ្ញ
៥. ការបំពុលខ្យល់ និងបញ្ហាបរិស្ថានផ្សេងទៀត
៦. បញ្ហាផ្នែកសេដ្ឋកិច្ច
៧. បញ្ហាគ្រឿងញៀន
លោក Pita បញ្ជាក់ថា រដ្ឋាភិបាលថ្មីនឹងធ្វើការ ក៏ដូចជាស្វែងរកដំណោះស្រាយចំពោះកង្វល់ និងបញ្ហារបស់ប្រជាពលរដ្ឋថៃដែលកំពុងកើតមានទាំងនេះ ខណៈក្រុមចម្រុះនឹងជួបប្រជុំគ្នារៀងរាល់សប្តាហ៍ផងដែរ ដើម្បីផ្តល់ជូនសាធារណជននូវព័ត៌មានថ្មីៗជាប្រចាំ ពាក់ព័ន្ធនឹងលទ្ធផលផ្លែផ្កាណាមួយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ដឹងទេ ក្រោយបោះឆ្នោតប៉ុន្មានថ្ងៃទើប ថៃ ប្រកាសលទ្ធផលផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់