Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ

បានផុស

នៅ

ការព្យាករណ៍ថ្មី​របស់អ្នកវិទ្យាសាស្ត្រ​បានព្រមានថា មិនយូរទៀតទេពោលនៅខែកញ្ញា ឆ្នាំ២០៣០ សមុទ្រអាក់ទិកនឹងលែងមានផ្ទាំងទឹកកកទៀតហើយនៅរដូវក្តៅ​ ដោយសារតែការបម្រែបម្រួលអាកាសធាតុ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានឲ្យដឹងថា តំបន់អាក់ទិកអាចនឹងលែងមានទឹកកកក្នុងខែកញ្ញា នាពាក់កណ្តាលសតវត្សទី ២១ នេះ ខណៈការព្យាករណ៍បែបនេះ គឺផ្អែកលើសេណារីយ៉ូដែលត្រូវគ្នាទៅនឹងការបញ្ចេញកាបូនឌីអុកស៊ីតខ្ពស់ និងមធ្យម​នាពេលបច្ចុប្បន្ន ពិសេសការបំភាយឧស្ម័នផ្ទះកញ្ចក់នៅលើតំបន់អាក់ទិក នឹងធ្វើឲ្យលែងមានទឹកកកតាមរដូវនាពេលខាងមុខ ។

ទន្ទឹមនោះ IPCC ក៏បានដាក់បន្ទុកការរលាយផ្ទាំងទឹកកកក្នុងមហាសមុទ្រទៅលើឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ផងដែរ ដោយអះអាងថា នៅឆ្នាំ ២០៨០ ដល់ឆ្នាំ ២១០០ សមុទ្រអាកទិកនឹងបាត់បង់គម្របទឹកកកតែម្ដងនៅរដូវក្តៅ ។

លើសពីនេះ អ្នកវិទ្យា​សាស្ត្ររកឃើញថា រាល់ឥទ្ធិពលនៃសកម្មភាពមនុស្សទៅលើការបាត់បង់ផ្ទាំងទឹកកកក្នុងមហាសមុទ្រ គឺពេញមួយឆ្នាំមិនមែនមួយខែនោះទេ ហើយគេរំពឹងថា ការរលាយ ឬបាត់បង់ផ្ទាំងទឹកកកនេះ នឹងកើតមានក្នុងខែកញ្ញា​ ដែលជាខែទឹកកកមានកម្រិតស្តើងបំផុត ។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រ បានធ្វើការសង្កេតទៅលើការវិវឌ្ឍ​នៃផ្ទាំងទឹកកកដើម្បីកែតម្រូវគំរូវិភាគរបស់ពួកគេ និងធ្វើឲ្យប្រាកដថា មានភាពត្រឹមត្រូវ ហើយតាមរយៈការសង្កេតនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា ទឹកកកបានរលាយយ៉ាងលឿនចូលទៅក្នុងមហាសមុទ្រ ជាពិសេសចាប់តាំងពីទសវត្សន៍ឆ្នាំ ១៩៩០ មក ៕  

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Sputnik

ចុចអាន ៖ ឥណ្ឌូណេស៊ី នឹងហាមឃាត់មិនឲ្យប្រើថង់ប្លាស្ទិកនៅចុងឆ្នាំ ២០២៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម