ព័ត៌មានអន្ដរជាតិ
ដើរថតតាមផ្លូវចៃដន្យ តែឃ្លិបត្រូវក្លាយជាភស្តុតាងដ៏សំខាន់មួយទៅវិញ
ឃ្លិបវីដេអូមួយត្រូវបានគេបង្ហោះលើបណ្ដាញសង្គមដ៏ល្បីរបស់ចិន Douyin ដោយអ្នកថតរូបតាមដងផ្លូវ ដែលបង្ហាញពីសកម្មភាពនារីស្រស់ស្អាតដើរចាប់ដៃជាមួយបុរសវ័យកណ្ដាល ទិញឥវ៉ាន់ក្នុងតំបន់ពាណិជ្ជកម្មដ៏ល្បី។
យោងតាមវីដេអូដែលកំពុងចរាចរលើអ៊ីនធឺណិតបានឲ្យដឹងថា មានបុរសម្នាក់នៅតាមផ្លូវក្នុងទីក្រុង Chengdu នៃខេត្ត Sichuan បានកាន់ដៃស្រីស្អាតម្នាក់ ហើយសម្រស់នាងបានទាក់ចិត្តជាងថតរូប រហូតឈានដល់ថតនាងក្នុងគោលបំណងចង់ធ្វើជាឃ្លិបសរសើរសម្រស់តែប៉ុណ្ណោះ។
ប៉ុន្តែនៅពេលដែលវីដេអូឃ្លិបនោះបានផ្ទុះឡើង វាបានក្លាយជាភស្តុតាងដ៏សំខាន់មួយ ខណៈគេរកឃើញថាបុរសដើរកាន់ដៃនាង គឺជាអ្នកគ្រប់គ្រងជាន់ខ្ពស់ នាយកប្រតិបត្តិ ហើយក៏ជាលេខាគណៈកម្មាធិការនៃគណបក្សនយោបាយដ៏ល្បីមួយផងដែរ។ គាត់ក៏ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនថាមពលធំបំផុតរបស់ប្រទេស ដែលជាការពិត បុរសនេះរៀបការហើយមានប្រពន្ធកូនរួចហើយ។
ប្រភពខាងក្នុងក៏បានបង្ហើបឲ្យដឹងដែរ ស្ត្រីស្រស់ស្អាតដើរចាប់ដៃជាមួយគាត់ គេជឿថាគួរតែជាស្រីកំណាន់របស់នាយកប្រតិបត្តិនេះ។ ហើយអ្វីដែលកាន់តែលើសនោះគឺ នាងក៏ធ្វើការនៅកន្លែងដូចគ្នាជាមួយភរិយារបស់បុរសនោះ។
ទោះយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា នាយកប្រតិបត្តិដដែលមិនចង់ឲ្យរឿងនេះបង្ហាញជាសាធារណៈទេ ប៉ុន្តែកាមេរ៉ាតាមដងផ្លូវបានលាតត្រដាងរឿងអាស្រូវដោយចៃដន្យ ហើយបានធ្វើលោកមានការរំខានយ៉ាងខ្លាំង និងក្លាយជាប្រធានបទនៃការពិភាក្សានៅក្នុងក្រុមហ៊ុនពាសពេញថែមទៀត៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូកុងហ្វូបំបែកឥដ្ឋ១២២ ដុំដោយដៃទទេ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតអស់សំណើចនិងហួសចិត្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ