ព័ត៌មានអន្ដរជាតិ
ណាតូ រៀបចំធ្វើសមយុទ្ធដែនអាកាស ធំបំផុត ក្នុងប្រវត្តិសាស្រ្ត ដើម្បីកំញើញសត្រូវ
ប្រទេសអាល្លឺម៉ង់ កំពុងរៀបចំធ្វើសមយុទ្ធយោធាដែនអាកាសទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការណាតូ ហើយនេះជាការបង្ហាញកម្លាំង បង្អួតដល់សម្ព័ន្ធមិត្ត និងកំញើញសត្រូវដែលមានសក្តានុពល ដូចជារុស្ស៊ីជាដើម។

សមយុទ្ធ Air Defender 23 ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ នឹងមានការចូលរួមពីសំណាក់កងទ័ពចំនួន ១ ម៉ឺននាក់ និងយន្តហោះចំនួន ២៥០ គ្រឿង មកពីប្រទេសចំនួន ២៥ ឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសសមាជិកណាតូ។
គ្រាន់តែសហរដ្ឋអាមេរិកតែម្នាក់ឯង បានប្រកាសបញ្ជូនបុគ្គលិកឆ្មាំជាតិអាកាសរហូតដល់ទៅ ២,០០០ នាក់ និងយន្តហោះប្រហែល ១០០ គ្រឿងទៅហើយ ដើម្បីចូលរួមក្នុងសមយុទ្ធនេះ ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែមិថុនា ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោកស្រី Amy Gutmann បាននិយាយថា “នេះគឺជាសមយុទ្ធដែលគួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់អ្នកដែលកំពុងមើល”។
លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងបែរឡាំងថា “វានឹងបង្ហាញឲ្យឃើញពីភាពរហ័សរហួន និងកម្លាំងនៃសម្ព័ន្ធមិត្តរបស់យើងនៅអង្គការណាតូ ក្នុងនាមជាអ្នកឆ្លើយតបដំបូង”។

ថ្វីបើសមយុទ្ធនេះបានគ្រោងទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ បានជំរុញឲ្យអង្គការណាតូ គិតគូរវែងឆ្ងាយនិងប្រយ័ត្នប្រយែង ចំពោះការរៀបចំសកម្មភាពយោធាណាមួយ។
គួរបញ្ជាក់ថា លើកនេះ ប្រទេសស៊ុយអែត ដែលសង្ឃឹមថាចូលរួមក្នុងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង និងជប៉ុន ក៏នឹងមានវត្តមានក្នុងសមយុទ្ធនេះដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ណាតូ ពង្រីកកម្លាំងយោធានៅអឺរ៉ុបខាងកើត ឡើងដល់ទ្វេដង ចាប់តាំងពីឆ្នាំ២០២១មក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ