ព័ត៌មានអន្ដរជាតិ
អាស៊ាន ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង
ប្លុកអាស៊ីអាគ្នេយ៍ នឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងមិនធ្លាប់មានសោះ នៅក្នុងសមុទ្រចិនខាងត្បូង ដែលនេះជាសមយុទ្ធសន្តិសុខពហុភាគីចុងក្រោយបង្អស់ ចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងតំបន់។ នេះបើតាមការបញ្ជាក់ពីប្រធានអាស៊ាន គឺប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់មេបញ្ជាការយោធា នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក ១០ ប្រទេសនៅឥណ្ឌូណេស៊ី ខណៈរដ្ឋាភិបាលទីក្រុងហ្សាការតា ប្រកាសថា នឹងរៀបចំសមយុទ្ធនេះក្នុងដែនទឹក ណាទូណាខាងជើង នៃសមុទ្រចិនខាងត្បូង ។
មេទ័ពឥណ្ឌូណេស៊ី ឧត្តមនាវីឯក Yudo Margono បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ថា សមយុទ្ធនេះនឹងធ្វើឡើងក្នុងខែកញ្ញា ប៉ុន្តែនឹងមិនបូករួមការហ្វឹកហ្វឺនប្រតិបត្តិការប្រយុទ្ធណាមួយឡើយ ហើយគោលបំណងនៃសមយុទ្ធនេះ គឺពង្រឹងអព្យាក្រឹតភាព របស់អាស៊ាន ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ីលោក Julius Widjojono បាននិយាយថា សមយុទ្ធនេះគឺទាក់ទងទៅនឹងហានិភ័យខ្ពស់ នៃគ្រោះមហន្តរាយក្នុងតំបន់អាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ស្ថានភាពនៅសមុទ្រចិនខាងត្បូង កាន់តែតានតឹងឡើងៗ ព្រោះទីនោះជាកន្លែងមានសារសំខាន់ផ្នែកភូមិសាស្រ្ត ហើយមានប្រទេសជាច្រើនប្រកួតប្រជែងគ្នា ដណ្តើមផលប្រយោជន៍ ខណៈក្នុងហេតុការណ៍ថ្មីបំផុត ប្រទេសវៀតណាមបានរិះគន់ចិនចំពោះការដាក់ពង្រាយនាវាស្រាវជ្រាវនៅក្បែរកន្លែងរុករកឧស្ម័នក្នុងតំបន់សេចកិច្ចផ្តាច់មុខរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ៣៦ប្រទេស ចាប់ផ្តើមសមយុទ្ធជើងទឹក នៅឥណ្ឌូណេស៊ី ចំពេលតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតានតឹងខ្លាំង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់