ព័ត៌មានអន្ដរជាតិ
ចិន អនុម័តច្បាប់អនុញ្ញាតឲ្យឆ្មាំសមុទ្របាញ់នាវាបរទេស
ប្រទេសចិនបានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យឆ្មាំសមុទ្ររបស់ខ្លួនបាញ់លើនាវាបរទេស។ នេះជាសកម្មភាពមួយអាចធ្វើឲ្យសមុទ្រចិនខាងត្បូងដែលមានជម្លោះនិងដែនទឹកនៅក្បែរនោះកាន់តែច្របូកច្របល់។
ប្រទេសចិន មានជម្លោះអធិបតេយ្យភាពដែនសមុទ្រជាមួយជប៉ុននៅសមុទ្រចិនខាងកើតនិងជាមួយប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននៅសមុទ្រចិនខាងត្បូង។

ចិនបានបញ្ជូនឆ្មាំសមុទ្ររបស់ខ្លួន ទៅដេញកប៉ាល់នេសាទមកពីប្រទេសផ្សេងទៀត ដែលពេលខ្លះនាំឲ្យកប៉ាល់ទាំងនោះលិច។
ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិនគឺ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិ បានអនុម័តច្បាប់ការពារឆ្មាំសមុទ្រកាលពីថ្ងៃសុក្រ។
យោងតាមសេចក្តីព្រាងនៅក្នុងច្បាប់ដែលបានចេញផ្សាយមុននេះបានឲ្យដឹងថា ឆ្មាំសមុទ្រត្រូវបានអនុញ្ញាតឲ្យប្រើគ្រប់មធ្យោបាយចាំបាច់ ដើម្បីបញ្ឈប់ឬការពារការគំរាមកំហែងពីនាវាបរទេស។

ច្បាប់នេះបានបញ្ជាក់ពីកាលៈទេសៈ ដែលអាវុធប្រភេទផ្សេងៗអាចត្រូវបានប្រើ។
ច្បាប់នេះអនុញ្ញាតឲ្យឆ្មាំសមុទ្រ រុះរើសំណង់របស់ប្រទេសដទៃទៀត ដែលសាងសង់លើថ្មប៉ប្រះទឹកទាមទារដោយចិននិង ឡើងហើយត្រួតពិនិត្យនាវាបរទេសនៅក្នុងដែនទឹកដែលចិនទាមទារ។

ច្បាប់នេះក៏បានផ្តល់សិទ្ធិអំណាចដល់ឆ្មាំសមុទ្រឲ្យបង្កើតតំបន់ផ្តាច់មុខបណ្តោះអាសន្នតាមតម្រូវការ ដើម្បីបញ្ឈប់នាវានិងបុគ្គលិកផ្សេងទៀតមិនឲ្យចូលផងដែរ។
ឆ្លើយតបនឹងការព្រួយបារម្ភ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយកាលពីថ្ងៃសុក្រថា ច្បាប់នេះគឺសមស្របនឹងការអនុវត្តអន្តរជាតិ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ នាវាផ្ទុកយន្តហោះទី៣របស់ចិន ត្រៀមបង្ហាញខ្លួនក្នុងឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?