ព័ត៌មានអន្ដរជាតិ
ជាបុព្វេសន្និវាស បុរសម្នាក់ចូលរួមមង្គលការភរិយា ក្រោយ៧ឆ្នាំក្លាយជាកូនកំលោះនាងវិញម្ដង
គ្មានអ្នកណាអាចមើលឃើញអនាគត ក៏មិនអាចទាយទុកមុនថាយើងនឹងជួបនរណាទេ។ រៀបការហើយ មិនប្រាកដថានឹងនៅជាមួយគ្នាអស់មួយជីវិត ប៉ុន្តែទំនាក់ទំនងខ្លះ អាចត្រូវបានកំណត់ទុកជាមុនដោយជោគវាសនា។ ទោះជាជួបគ្នាលើកដំបូងក៏មិនចាប់អារម្មណ៍គ្នាដែរ។ ប៉ុន្តែនៅទីបំផុត ពួកគេបានជួបគ្នាដោយចៃដន្យនៅកន្លែងតែមួយ។

កាលពីថ្មីៗនេះមានរឿងរ៉ាវបុរសនិងស្ត្រីមួយគូធ្លាប់ថតរូបជាមួយគ្នា ខណៈម្នាក់ជាកូនក្រមុំ និងម្នាក់ទៀតជាភ្ញៀវក្នុងពិធីមង្គលការ គូស្នេហ៍មួយគូនេះមិននឹកស្មានដល់ថា ៧ ឆ្នាំក្រោយមកពួកគេនឹងវិលមកជួបជុំគ្នាក្នុងពិធីមង្គលការម្ដងទៀតដោយផ្លាស់ប្តូរមកជាមង្គលការរបស់ខ្លួនឯងម្ដង។
រឿងនេះត្រូវបានលាតត្រដាងដោយកូនក្រមុំដែលទើបតែចែករំលែកដំណើរស្នេហាដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាងថា”ឆ្នាំ ២០១៦ អ្នកបានទៅមង្គលការរបស់ខ្ញុំដើម្បីផឹកស្រា។ នៅឆ្នាំ ២០២៣ អ្នកនិងខ្ញុំបានផឹកស្រាដើម្បីអបអរសាទរអាពាហ៍ពិពាហ៍យើងម្ដង”។
តាមពិតកាលពីឆ្នាំ ២០១៦ នាងធ្លាប់រៀបចំពិធីមង្គលការម្តងរួចមកហើយ និងបានថតរូបជាមួយភ្ញៀវ និងមិត្តភ័ក្ដិជាច្រើន រហូតជោគវាសនាដល់វេនដែលនឹកស្មានមិនដល់។ នៅពេលដែលភ្ញៀវប្រុសនៅក្នុងរូបភាពដែលបានចែករំលែកនៅឆ្នាំនោះ ក្លាយជាកូនកំលោះដែលឈរក្បែរនាងក្នុងឆ្នាំនេះទៅវិញ។
យ៉ាងណាមិញ ក្រោយរឿងនេះត្រូវបានគេផ្សព្វផ្សាយលើពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម វាទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីមហាជន។ មនុស្សជាច្រើនយល់ស្របនឹងសេចក្ដីថ្លែងការណ៍ដែលថាជីវិតគឺមិនប្រាកដប្រជា ហើយសង្ឃឹមថាកូនក្រមុំនឹងសប្បាយចិត្តជាមួយនឹងអាពាហ៍ពិពាហ៍នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អើលភ្ញៀវនៅ ឥណ្ឌា ខណៈកូនក្រមុំនិងកូនកំលោះប្រតាយប្រតប់គ្នាក្នុងពិធីមង្គលការ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ