Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ ស៊ែបបូស្នៀ ថា អង់គ្លេស កំពុងរិះរិកវិធីផ្ដួលរំលំរដ្ឋាភិបាលទីក្រុង​បែលក្រាដ

បានផុស

នៅ

លោក Milorad Dodik ប្រមុខសាធារណរដ្ឋ Republika Srpska បាននិយាយកាលពីពេលថ្មីៗនេះថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេសកំពុងបង្កភាពចលាចលជាសាធារណៈនៅក្នុងប្រទេសស៊ែប៊ី ក្នុងគោលបំណងបណ្តេញរដ្ឋាភិបាលទីក្រុងបែលក្រាដរបស់លោកប្រធានាធិបតី Aleksandar Vucic ចេញពីតំណែង ។

លោក Milorad Dodik

លោក Dodik បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេសកំពុងព្យាយាមប្រើការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ២ នាពេលថ្មីៗនេះនៅក្នុងសាលារៀនស៊ែប៊ី ដែលបង្កឲ្យមានការតវ៉ាដ៏ធំ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលរបស់ប្រទេស ។

មេដឹកនាំស៊ែបបូស្នៀរូបនេះបានលើកឡើងទៀតថា “អ្នកបំផុសគំនិត និងអ្នកបង្កភាពរញ៉េរញ៉ៃនៅក្នុងប្រទេសស៊ែប៊ីនាពេលនេះ គឺជាជនជាតិអង់គ្លេស ហើយនោះគឺជាទីភ្នាក់ងារចារកម្មសម្ងាត់របស់ទីក្រុងឡុងដ៍ សហការជាមួយនឹងជនជាតិស៊ែប៊ី” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់បន្ថែមថា “ការតវ៉ានាពេលកន្លងមកនេះមានគោលដៅច្បាស់លាស់គឺ ទាញយកផលប្រយោជន៍ពីសោកនាដកម្ម និងការសម្លាប់រង្គាលលើយុវជន ដូច្នេះលោក Vucic នឹងត្រូវដកចេញពីអំណាច ក្រោមលេសទាំងនោះ ក៏ដូចជាតាមរយៈការតវ៉ាតាមដងផ្លូវជាដើម” ។

ទន្ទឹមនោះលោក Dodik ក៏បានប្រៀបធៀបភាពចលាចលនៅក្នុងប្រទេសស៊ែប៊ីនាពេលថ្មីៗនេះ ទៅនឹងការតវ៉ាស្រដៀងគ្នាកាលពីឆ្នាំ២០១៨ នៅសាធារណរដ្ឋ Republika Srpska ផងដែរ ជុំវិញការស្លាប់របស់លោក David Dragicevic ជានិស្សិតផ្នែកបច្ចេកវិទ្យាអាយុ ២១ ឆ្នាំ ខណៈប៉ូលិស​បាន​ចាត់​ទុកហេតុការណ៍នេះថា​ជា​ឧបទ្ទវហេតុ​ ប៉ុន្តែ​ឪពុក​ម្តាយ​របស់សិស្សនិស្សិតរូបនេះបានអះអាង​ថា គាត់​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់​យ៉ាង​ព្រៃផ្សៃ ហើយ​ថែមទាំងបាន​ចោទ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ពី​បទ​លាក់​បាំងឧបទ្ទវហេតុ​នេះផងដែរ ។

លោកប្រធានាធិបតីស៊ែប៊ី Aleksandar Vucic

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបែលក្រាដ ដើម្បីតវ៉ាប្រឆាំងនឹងការបរាជ័យរបស់លោក Vucic ក្នុងការបញ្ឈប់អំពើហិង្សាដែលកំពុងត្រូវបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ខណៈយុទ្ធនាការនេះត្រូវបានបង្កឡើងដោយការបាញ់ប្រហារនៅសាលារៀនចំនួន ២ កន្លែងក្នុងរយៈពេល ២ ថ្ងៃនៅដើមខែឧសភា ដែលបានឆក់យកជីវិតមនុស្សសរុប ១៨ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ប្រធានាធិបតី ស៊ែប៊ី រងការគំរាមសម្លាប់ មួយថ្ងៃមិនតិចជាង ២០០ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម