Connect with us

ព័ត៌មានអន្ដរជាតិ

កម្មករ ឡាវ ជាង ៦៤,០០០ នាក់កំពុងអត់ការងារធ្វើ ទោះរោងចក្រកាត់ដេរ​ខ្វះបុគ្គលិកក៏ដោយ

បានផុស

នៅ

បច្ចុប្បន្នកម្មករឡាវជាង ៦៤,០០០ នាក់កំពុងអត់ការងារធ្វើ បើទោះបីជារោងចក្រកាត់ដេរក្នុងប្រទេសនៅតែខ្វះកម្លាំងកម្មករជាង ៩ ពាន់នាក់ក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាណិជ្ជករក្នុងសមាគមកាត់ដេរឡាវបានបង្ហើបប្រាប់ថា ទោះការនាំចេញសម្លៀកបំពាក់របស់ឡាវទំនងជាកើនឡើងនៅឆ្នាំ២០២៣ នេះ ដែលធ្វើឲ្យរោងចក្រកាត់ដេរទាំង ៨៥ រោងចក្រនៅក្នុងប្រទេសឡាវ បានវិល​ត្រឡប់​មក​វិញ​ក្នុង​ការ​ពន្លឿន​ការ​ផលិត​ដើម្បី​ឲ្យទាន់​ការបញ្ជា​ទិញ​ពី​បរទេសក៏ដោយ ប៉ុន្តែ​បញ្ហា​ដែលនយោជក​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​នេះ គឺ​កង្វះ​កម្លាំង​ពលកម្ម​ជាង ​៩០០០ នាក់ ដែលបញ្ហាទាំងនេះត្រូវបានគេ​ជឿថា ​បណ្តាលមកពី​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​​បច្ចុប្បន្នរបស់​កម្មករ​ឡាវ​ក្នុង​កម្រិតទាប ពោល​ត្រឹមតែ ​៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដូច្នេះមិន​គ្រប់​គ្រាន់​សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ខណៈ​តម្លៃ​ប្រាក់គីបក៏​កំពុង​ធ្លាក់​ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ផងដែរ ។

ចំណែកប្រធានសហជីពកម្មករឡាវ លោកស្រី អាលី វុងណូប៊ុនថាំ បាននិយាយថា បច្ចុប្បន្នមានកម្មករអត់ការងារធ្វើជាង ៦៤,០០០ នាក់ក្នុងចំណោមកម្លាំងកម្មករនៅក្នុងវិស័យផលិតកម្មផ្សេងៗសរុបចំនួនជាង ២.៤ លាននាក់នៅទូទាំងប្រទេស ។

លោកស្រីបញ្ជាក់ថា នៅដើមឆ្នាំ២០២៣ មានពលករឡាវជាង ៣,៨០០០ នាក់ ដែលធ្វើដំណើរទៅធ្វើការដោយស្របច្បាប់នៅបរទេស ក្នុងនោះមានស្ត្រីជាង ២១,០០០ នាក់ ខណៈថៃគឺជាប្រទេសដែលពលករឡាវទៅធ្វើការច្រើនជាងគេ ។

ចំណែកមន្ត្រីក្រសួងការងារឡាវវិញក៏បានលើកឡើងដែរថា អត្រាប្រាក់ឈ្នួលកម្មករនៅក្នុងប្រទេសឡាវបច្ចុប្បន្ន គឺ ជាអត្រាប្រាក់ឈ្នួលទាបបំផុតជាងគេក្នុងតំបន់អាស៊ាន ហើយបើធៀបនឹងតម្លៃទំនិញនៅលើទីផ្សារសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់កម្មករឡាវ ពួកគេមានបន្ទុកធ្ងន់ធ្ងរបំផុត ដោយសារអត្រាអតិផរណាប្រាក់គីបឡើងខ្ពស់បំផុតជាង៤០ ភាគរយ ជាពិសេសសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ឡើងខ្ពស់មិនធ្លាប់មានជាង ១៧០ ភាគរយក្នុងរយៈពេល ៥ខែនៃដើមឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។

គួរបញ្ជាក់ថា ដោយសារតែកត្តលំបាកទាំងនេះហើយ ទើបជាហេតុបណ្ដាលឲ្យកម្មករនៅក្នុងប្រទេសឡាវបង្ខំចិត្តធ្វើដំណើរទៅធ្វើការនៅប្រទេសថៃកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះធ្វើការនៅទៅនោះទទួលបានប្រាក់ឈ្នួលខ្ពស់ជាងធ្វើការនៅប្រទេសកំណើត ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Laos

ចុចអាន ៖ អត្រា​អតិផរណា​ ឡាវ​ ​ធ្លាក់​ចុះ​តែ ១ ភាគរយប៉ុណ្ណោះ​ក្នុង​ខែ​ឧសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម