ព័ត៌មានអន្ដរជាតិ
លោក Biden សុំអភ័យទោសដែលទុកឲ្យកងឆ្មាំជាតិ ដេកនៅចំណតរថយន្ត
ប្រធានាធិបតីអាមេរិកលោក Joe Biden សុំអភ័យទោសបន្ទាប់ពីសមាជិកមួយចំនួននៃកងឆ្មាំជាតិដែលឈរជើងនៅវិមានកាពីតូល ត្រូវបានគេមើលឃើញថា ដេកនៅចំណតរថយន្ត។

កងទាហានជាង២៥,០០០នាក់ត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សម្រាប់ពិធីសម្ពោធចូលកាន់តំណែងរបស់លោក បន្ទាប់ពីមានអំពើហិង្សាកាលពីដើមខែនេះ។
រូបភាពដែលផ្សព្វផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ពួកគេត្រូវបង្ខំចិត្តសម្រាកនៅក្នុងចំណតរថយន្តក្បែរនោះ បន្ទាប់ពីសមាជិកសភាបានត្រឡប់មកវិញ។

ស្ថានភាពនេះបានបង្កឲ្យមានកំហឹងក្នុងចំណោមអ្នកនយោបាយ ហើយអភិបាលរដ្ឋមួយចំនួនបានកោះហៅកងទ័ពមកវិញដោយសារតែភាពចម្រូងចម្រាសនេះ។
លោក Biden បានទូរស័ព្ទទៅប្រធានការិយាល័យឆ្មាំជាតិនៅថ្ងៃសៅរ៍នេះ ដើម្បីសុំអភ័យទោសនិងសួរថាតើលោកអាចធ្វើអ្វីបាន។

ស្របពេលជាមួយគ្នានោះ ជំទាវទី១ Jill Biden ក៏បានទៅសួរសុខទុក្ខកងទ័ពមួយចំនួនផងដែរដើម្បីថ្លែងអំណរគុណដល់ពួកគេផ្ទាល់ ដោយនាំ Biscuit ពីសេតវិមានទៅធ្វើជាអំណោយ។
លោកស្រីនិយាយថា “ខ្ញុំមកថ្ងៃនេះដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានរក្សាខ្ញុំនិងក្រុមគ្រួសារឲ្យមានសុវត្ថិភាព”៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឆ្មាំជាតិជាង១៥០នាក់ តេស្តវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Joe Biden

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង