ព័ត៌មានអន្ដរជាតិ
តើមានបេក្ខជនប៉ុន្មាននាក់ហើយ ក្នុងគណបក្សសាធារណរដ្ឋ ដែលប្រកាសឈរឈ្មោះបោះឆ្នោតអាមេរិក?
ការបោះឆ្នោតបឋម កំពុងត្រូវបានរៀបចំឡើងដោយគណបក្សសាធារណរដ្ឋ ដើម្បីជ្រើសរើស ប្រតិភូទៅកាន់សន្និបាតជាតិនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ ដែលគ្រោងធ្វើឡើងនៅចន្លោះខែកុម្ភៈ ដល់ខែមិថុនាឆ្នាំ២០២៤ ដើម្បីរកបេក្ខជនម្នាក់ ទៅប្រជែងជាមួយបេក្ខជនខាង គណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២៤។
អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសឈរឈ្មោះកាលពីខែវិច្ឆិកាឆ្នាំ ២០២២ ពោលគឺមួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ក្រោយមក អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានក្លាយជាមនុស្សដំបូងគេ ដែលប្រកាសឈរឈ្មោះតាមលោក ត្រាំ នៅថ្ងៃទី១៤ខែកុម្ភៈ។
មិនទាន់អស់ទេ ក្រៅពីអ្នកទាំង២ នៅមានមនុស្ស៨នាក់ទៀត ដែលបានប្រកាសឈរឈ្មោះសម្រាប់គណបក្សសាធារណរដ្ឋ។
សរុបទាំងអស់ គិតត្រឹមថ្ងៃអាទិត្យទី១១ខែមិថុនា មានបេក្ខជនចំនួន១០នាក់ហើយ ដែលបានប្រកាសឈរឈ្មោះក្នុងគណបក្សសាធារណរដ្ឋ ដើម្បីរកម្នាក់ ទៅប្រជែងជាមួយអ្នកប្រជាធិបតេយ្យនៅឆ្នាំ២០២៤។
បេក្ខជនទាំង១០ មានដូចជា៖
១. លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទី៤៥ និងជាប្រធានក្រុមហ៊ុន Trump Organization ប្រកាសឈរឈ្មោះនៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២។
២. លោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ ប្រកាសឈរឈ្មោះនៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៣។
៣. លោក Vivek Ramaswamy ប្រធានប្រតិបត្តិក្រុមហ៊ុន Strive Asset Management ប្រកាសឈរឈ្មោះនៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៣។
៤. លោក Tim Scott សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ South Carolina ប្រកាសឈរឈ្មោះនៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣។
៥. លោក Mike Pence អតីតអនុប្រធានាធិបតីអាមេរិក ប្រកាសឈរឈ្មោះនៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣។
៦. លោក Asa Hutchinson អតីតអភិបាលរដ្ឋ Arkansas និងជាអតីតអនុរដ្ឋលេខាធិការសន្តិសុខមាតុភូមិ ប្រកាសឈរឈ្មោះនៅថ្ងៃទី៦ខែមេសា ឆ្នាំ២០២៣។
៧. លោក Larry Elder អតីតពិធីករកម្មវិធី The Larry Elder Show ប្រកាសឈរឈ្មោះនៅថ្ងៃទី២០ខែមេសា ឆ្នាំ២០២៣។
៨. លោក Ron DeSantis អភិបាលរដ្ឋ Florida ប្រកាសឈរឈ្មោះនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣។
៩. លោក Chris Christie អតីតអភិបាលរដ្ឋ New Jersey ប្រកាសឈរឈ្មោះនៅថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៣។
១០. លោក Doug Burgum អភិបាលរដ្ឋ North Dakota ប្រកាសឈរឈ្មោះនៅថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ WIKI
ចុចអាន៖ លោក ត្រាំ ជួបឧបសគ្គធំ ក្រោយអភិបាលរដ្ឋ Florida ប្រកាសឈរឈ្មោះបោះឆ្នោត ជាផ្លូវការ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?