ព័ត៌មានអន្ដរជាតិ
នារីម្នាក់បាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅ អេស្ប៉ាញ ៩ ឆ្នាំក្រោយបែររកឃើញក្នុងជញ្ជាំង
នារីម្នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុស តាមពិតនាងនៅក្នុងជញ្ជាំង ត្រូវបានមនុស្សស្និទ្ធស្នាលសម្លាប់យ៉ាងរន្ធត់ កាលឆ្នាំ៩ឆ្នាំមុនឯណោះ។
ក្នុងឆ្នាំ ២០១៤ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ មានករណីក្មេងស្រីអាយុ ២២ ឆ្នាំម្នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសរបស់នាងភ្លាមៗ។ ថ្មីៗនេះ បន្ទាប់ពី ៩ ឆ្នាំ សាកសពរបស់នាងត្រូវបានរកឃើញនៅក្នុងជញ្ជាំង ខណៈមិត្តប្រុសសារភាពថាបានសម្លាប់នាង។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នារីជនជាតិអ៊ីតាលី ឈ្មោះ Giani អាយុ ២២ឆ្នាំ បានផ្លាស់ទៅរស់នៅជាមួយមិត្តប្រុស នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ តាំងពីឆ្នាំ ២០១១ រហូតមកដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៤ នាងស្រាប់តែបាត់ខ្លួនដោយគ្មានដាន ក្រោយបែកគ្នាជាមួយមិត្តប្រុស សូម្បីសាច់ញាតិក៏មិនដឹងថានាងទៅណាដែរ។
នៅឆ្នាំ ២០១៥ សមាគមជំនួយបាត់ខ្លួនបានប្រកាសពីការស្វែងរករបស់នាង។ ប៉ូលិសក៏បានស្នើរសុំឲ្យសាធារណជន ជួយស្វែងរកផងដែរ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេផ្តល់តម្រុយណាមួយថានាងនៅទីណានោះទេ ទោះបីជាវាមានរយៈពេលប្រាំបួនឆ្នាំហើយក៏ដោយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងខែឧសភាឆ្នាំនេះ អតីតមិត្តប្រុសរបស់ Giana គឺ Romeo ត្រូវប៉ូលិសចាប់ខ្លួនពីបទយកកាំបិតចាក់មិត្តស្រីអាយុ ២៨ ឆ្នាំឈ្មោះ Paula។ Romeo បានប្រាប់ប៉ូលិសថា រាងកាយរបស់នាងស្ថិតនៅក្នុងជញ្ជាំង គាត់ប្រើអាស៊ីតដើម្បីរំលាយរាងកាយរបស់ Giana ហើយសង់ជញ្ជាំងលាក់សាកសព ក្រោយមកសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវភ្លាមៗទៅផ្ទះល្វែងដែលគូស្នេហ៍ធ្លាប់រស់នៅជាមួយគ្នា។
ប៉ូលិសស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយរកឃើញប្រអប់ឈើមួយដាក់នៅចន្លោះជញ្ជាំងទាំងពីរ ហើយបញ្ជាក់ថា មានសាកសពមនុស្សនៅក្នុងនោះ។ ទោះយ៉ាងណា ការធ្វើតេស្ត DNA កំពុងដំណើរការដើម្បីចាត់វិធានការផ្លូវច្បាប់បន្តទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជាបុព្វេសន្និវាស បុរសម្នាក់ចូលរួមមង្គលការភរិយា ក្រោយ៧ឆ្នាំក្លាយជាកូនកំលោះនាងវិញម្ដង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង