Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន បញ្ជាក់រឿងធ្វើជានាយករដ្ឋមន្ត្រី ថៃ ម្ដងទៀតឬអត់ នៅពេលត្រឡប់ចូលស្រុកវិញ

បានផុស

នៅ

រឿងរ៉ាវពាក់ព័ន្ធនឹងការវិលចូលស្រុកវិញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅតែក្លាយជាប្រធានបទក្ដៅមួយរបស់អ្នកសារព័ត៌មាន ក៏ដូចជាមហាជនក្នុងប្រទេសថៃដែលតែងតែគាំទ្រ និងស្រឡាញ់ចូលចិត្តអតីតនាយករដ្ឋមន្ត្រីដែលកំពុងរស់នៅនិរទេសរូបនេះ បើទោះបីជាមានការបញ្ជាក់ច្រើនលើកច្រើនសារពីសំណាក់កូនស្រីរបស់លោកក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិននឹងបញ្ហានេះទៀតសោត ក៏មានមតិមួយចំនួនចោទសួរ និងចង់ដឹងជាខ្លាំងផងដែរថា ប្រសិនបើលោក ថាក់ស៊ីន ពិតជាត្រឡប់មកមាតុប្រទេសវិញនោះ តើលោកអាចនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រីម្ដងទៀតឬក៏យ៉ាងណា ។

ឆ្លើយតបទៅនឹងសំណួរនេះ យោងតាមការដកស្រង់ចេញពីបទសម្ភាសន៍មួយនៅក្នុងប្រទេសសិង្ហបុរី លោក ថាក់ស៊ីន បានអះអាងថា គាត់មិនបានគិតពីរឿងនេះនោះទេ ដោយសារតែគាត់ចាស់ពេកហើយក្នុងការប្រឡូកក្នុងឆាកនយោបាយ ។

លោក ថាក់ស៊ីន បញ្ជាក់ទៀតថា “រឿងនេះវាហួសសម័យហើយសម្រាប់ខ្ញុំ ។ នេះជាយុគសម័យរបស់មនុស្សជំនាន់ថ្មី មិនមែនជាសម័យរបស់មនុស្សចាស់នោះទេ ។ មនុស្សចាស់អាចផ្ដល់ដំបូន្មានបាន ប៉ុន្តែកុំបង្ខំក្មេងៗជំនាន់ថ្មីឲ្យដើរតាមយើង ព្រោះយើងនេះទេ ដែលមិនអាចតាមទាន់ពួកគេនោះ” ។

អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានអះអាងបន្ថែមថា ក្មេងៗសម័យនេះ​មាន​ចក្ខុវិស័យនៅថ្ងៃ​អនាគត​ល្អ​ជាង​យើងឆ្ងាយណាស់ ហើយរបៀបគិតរបស់យុវជនក៏មានការផ្លាស់ប្តូរច្រើនដែរ ខ្ញុំ​អាន​ច្រើន ប៉ុន្តែ​បាន​ត្រឹមតែ​កម្រិត​មួយនៃពួកគេ​ប៉ុណ្ណោះ ហើយក្មេងៗនៅយុគសម័យថ្មីនេះ មាន​ការ​គិត​ជ្រៅ​ជ្រះខ្លាំងមែនទែន​ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា ដឹកនាំដោយលោកឧត្តមសេនីយ Sonthi Boonyaratglin នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ។ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ គេចពន្ធ និងរំលោភអំណាចជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ លោក ពូទីន ៖ ប្រតិបត្តិការវាយលុករបស់ អ៊ុយក្រែន លើ រុស្ស៊ី ចាប់ផ្ដើម​ហើយ តែក៏បរាជ័យដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម