ព័ត៌មានអន្ដរជាតិ
តុលាការ ICJ អនុញ្ញាឲ្យប្រទេសចំនួន ៣២ ធ្វើអន្តរាគមន៍ក្នុង “សំណុំរឿងប្រល័យពូជសាសន៍” របស់ អ៊ុយក្រែន
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីថ្ងៃសុក្របានទទួលយកសំណើពីសមាជិករបស់អង្គការសហប្រជាជាតិ (UN) ចំនួន ៣២ ប្រទេសដើម្បីចូលរួមនៅក្នុង “សំណុំរឿងប្រល័យពូជសាសន៍” ដែលផ្តួចផ្តើមឡើងដោយអ៊ុយក្រែន ។

ស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការ ICJ បានសម្រេចចិត្តលើការទទួលយកសេចក្តីប្រកាសធ្វើអន្តរាគមន៍ ដែលដាក់ដោយរដ្ឋចំនួន ៣២ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍” ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្រៅពីសមាជិកអង្គការសហប្រជាជាតិចំនួន ៣២ នោះ ក៏រួមមានសមាជិកសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតដូចជា ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ក៏ស្ថិតក្នុងចំណោមប្រទេសដែលទទួលយកសំណើនេះផងដែរ ។

ទន្ទឹមនោះ តុលាការក៏បានស្នើឲ្យរដ្ឋដែលទទួលយកការប្រកាសធ្វើអន្តរាគមន៍នេះ ដាក់ការសង្កេតជាលាយលក្ខណ៍អក្សរត្រឹមថ្ងៃទី៥ ខែកក្កដាខាងមុខនេះ ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែនបានដាក់ពាក្យស្នើសុំទៅតុលាការ អំពីដំណើរការនីតិវិធីប្រឆាំងនឹងសហព័ន្ធរុស្ស៊ី ជាពិសេសគឺការបកស្រាយទាក់ទងទៅនឹងជម្លោះ និងការបំពេញអនុសញ្ញាឆ្នាំ ១៩៤៨ ស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក ពូទីន ៖ ប្រតិបត្តិការវាយលុករបស់ អ៊ុយក្រែន លើ រុស្ស៊ី ចាប់ផ្ដើមហើយ តែក៏បរាជ័យដែរ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ