Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា ប្រកាសផ្តល់ជំនួយថ្មីឲ្យអ៊ុយក្រែន មានទាំងមីស៊ីលស៊េរីទំនើប

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានធ្វើដំណើរដ៏ភ្ញាក់ផ្អើល ទៅកាន់រដ្ឋធានីកៀវ ដោយសន្យាថា នឹងផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌បន្ថែម ដល់ប្រទេសអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក​ វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រូដូ និយាយថា ប្រទេសកាណាដា នឹងគាំទ្រអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយសន្យាថា នឹងផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក។

ទន្ទឹមនឹងជំនួយហិរញ្ញវត្ថុ លោក ទ្រូដូ និយាយថា ប្រទេសរបស់លោក ក៏នឹងផ្តល់មីស៊ីលដែលមានសមត្ថភាពបាញ់ចំគោលដៅច្បាស់ៗស៊េរីទំនើប ដល់កងកម្លាំងអ៊ុយក្រែន ផងដែរ។

លើសពីនេះ លោកទ្រូដូ ថែមទាំងប្រកាសផ្តល់ជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ចំនួន ៧.៥លានដុល្លារអាមេរិកទៀតផង ដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ បណ្តាលមកពីការបាក់ទំនប់។

សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីកាណាដា កើតឡើងខណៈប្រធានាធិបតីអ៊ុយក្រែនលោក​ វ្ល៉ាឌីមៀរ ហ្សេលេនស្គី បញ្ជាក់ថា ប្រតិបត្តិការវាយបកទៅរុស្ស៊ី បានចាប់ផ្តើមរួចហើយ។

លោក ហ្សេលេនស្គី និយាយថា សកម្មភាពវាយបក និងការពារប្រឆាំងកងកម្លាំងរុស្ស៊ីកំពុងដំណើរការ ប៉ុន្តែលោកបានបដិសេធផ្តល់ព័ត៌មានលម្អិត។ លោកមិនបាន​បញ្ជាក់​ថា តើកងទ័ព អ៊ុយក្រែន កំពុងស្ថិត​ក្នុង​ដំណាក់​កាល​ណា​នោះ​ទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ កាណាដា ឲ្យ អ៊ុយក្រែន ខ្ចីលុយទិញឥន្ធនៈទុកកម្ដៅនៅរដូវរងា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម