ព័ត៌មានអន្ដរជាតិ
ឆ្មាំរាជវាំងអង់គ្លេសច្រើននាក់ ដួលសន្លប់ ពេលហាត់សមក្រោមកម្តៅថ្ងៃ ដ៏ក្តៅគគុក
ថ្វីបើរដូវក្តៅមិនទាន់ចូលដល់ស៊ប់ក៏ដោយ ប៉ុន្តែអ្នកឧតុនិយមបានព្យាករថា ចក្រភពអង់គ្លេសមានឱកាស៤៥% ក្នុងការជួបប្រទះរលកកម្តៅម្តងទៀតដូចកាលឆ្នាំ២០២២ ដែលបណ្តាលឲ្យមានភ្លើងឆេះព្រៃ បិទសាលារៀន និងសីតុណ្ហភាពកើនលើស៤០អង្សាសេ។

ហើយកាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា ឆ្មាំរាជវាំងចំនួន៣នាក់ បានដួលសន្លប់ នៅពេលពួកគេហាត់សមសម្រាប់ក្បួនព្យុហយាត្រាព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ស្តេច Charles ក្រោមកម្តៅថ្ងៃដ៏ក្តៅគគុកក្នុងទីក្រុងឡុងដ៍។
ក្នុងវីដេអូ ដែលគេចែកចាយ បានបង្ហាញឲ្យឃើញឆ្មាំដួលសន្លប់និងត្រូវបានគេដាក់លើហ្វ្រង់ការសែងចេញ ខណៈអ្នកខ្លះ ដើរចេញដោយខ្លួនឯង។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សីតុណ្ហភាពក្នុងទីក្រុងឡុងដ៍ មានកម្រិតខ្ពស់ដល់ទៅ៣១អង្សាសេ ហើយក្រុមអ្នកព្យាករព្រមានថា ប្រទេសអង់គ្លេស អាចជួបប្រទះសីតុណ្ហភាពក្តៅខ្លាំង ស្រដៀងទៅនឹងរលកកម្តៅដែលបានកត់ត្រាក្នុងឆ្នាំ២០២២ដែរ។
សមាជិកម្នាក់នៃក្រុមឆ្មាំវែលស៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសថា “ការរៀបចំក្បួនហាត់សមនោះ គឺពិតជាពិបាកជាងអ្វីដែលអ្នកឃើញក្នុងទូរទស្សន៍ទៅទៀត។ វាហាក់ដូចជាកំពុងឈរនៅក្នុងបន្ទប់សូណា ហើយមានកាន់ដុំដែកទម្ងន់២០០គីឡូក្រាម នៅដៃឆ្វេងរបស់អ្នកអ៊ីចឹង”។

គួរបញ្ជាក់ថា ឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍ មិនមែនជាលើកទីមួយទេ ដែលឆ្មាំត្រូវបានគេឃើញដួលនៅតាមទីសាធារណៈ។ កាលពីខែកញ្ញា ឆ្នាំ២០២២ ឆ្មាំរាជវាំងម្នាក់ បានដួលជិតមញ្ជូសារបស់ម្ចាស់ក្សត្រី Elizabeth អំឡុងព្រះរាជពិធីបុណ្យសពរបស់ទ្រង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ