ព័ត៌មានអន្ដរជាតិ
ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់
កុមារកូឡុំប៊ីចំនួន៤នាក់ ដែលបាត់ខ្លួនអស់រយៈពេលប្រាំមួយសប្តាហ៍នៅក្នុងព្រៃអាម៉ាហ្សូន បន្ទាប់ពីការធ្លាក់យន្តហោះ គឺត្រូវបានគេរកឃើញនៅរស់។

បងប្អូនបង្កើតឈ្មោះ Lesly អាយុ១៣ឆ្នាំ, Soleiny អាយុ៩ឆ្នាំ, Tien Noriel អាយុ៤ឆ្នាំនិង Cristin អាយុ១ឆ្នាំ បានបាត់ខ្លួននៅក្នុងព្រៃ បន្ទាប់ពីយន្តហោះធុនស្រាលរបស់ពួកគេ ធ្លាក់កាលពីថ្ងៃទី១ខែឧសភា។

ឧបទ្ទវហេតុនោះ បានសម្លាប់មនុស្សផ្សេងទៀតនៅលើយន្តហោះ រួមទាំងម្តាយរបស់ពួកគេផងដែរ។

ប៉ុន្តែបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះឥតឈប់ឈរទាំងថ្ងៃទាំងយប់ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកុមារទាំងនោះ ដោយឃើញថា ពួកគេខ្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងត្រូវសត្វល្អិតខាំ ប៉ុន្តែមានសុខភាពល្អ។

រឿងរ៉ាវនៃការរស់រានមានជីវិតរបស់ពួកគេ គឺជារឿងដ៏អស្ចារ្យនិងជាអព្ភូតហេតុ ដោយសារតែព្រៃអាម៉ាហ្សូនគឺជាជម្រករបស់សត្វកាចសាហាវដូចជាសត្វខ្លា ពស់ និងសត្វស៊ីសាច់ជាអាហារដទៃទៀត។

មកទល់ពេលនេះ កូឡុំប៊ី ក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការចូលព្រៃដើម្បីជួយសង្គ្រោះកុមារទាំងនោះផងដែរ ដោយបង្ហាញឲ្យឃើញបុគ្គលិកជួយសង្គ្រោះនិងកងទ័ព ដើររុករកពាសពេញព្រៃ មិនខ្លាចនឿយហត់ ឈានទៅដល់ការរកឃើញពួកគេ។
ដូចនេះសូមទស្សនាវីដេអូនោះទាំងអស់គ្នា៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រកឃើញកូនក្មេង ៤ នាក់នៅមានជីវិត ក្រោយការធ្លាក់យន្តហោះក្នុងព្រៃ ប្រទេសកូឡុំប៊ី

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន