ព័ត៌មានអន្ដរជាតិ
បុរាណវិទូប៉ូឡូញ អះអាង រកឃើញផ្នូរកប់បិសាចជញ្ជក់ឈាម ជាង៤០០នាក់
ផ្នូរដ៏ធំ ដែលមានកប់នូវអ្វីដែលគេសន្មត់ថាជា បិសាចជញ្ជក់ឈាមជាង៤០០នាក់ ត្រូវបានរកឃើញក្នុងអំឡុង ការឈូសឆាយធ្វើផ្លូវនៅប្រទេសប៉ូឡូញ។

ចំពោះការរកឃើញនៅភូមិ Luzino ភាគឦសានប្រទេស, គេមានឃើញគ្រោងឆ្អឹងមួយចំនួនក្នុងចំណោម៤៥០ ត្រូវបានកាត់ក្បាល ហើយលលាដ៍របស់ពួកគេ បានដាក់នៅចន្លោះជើង និងកាក់មួយដាក់នៅក្នុងមាត់ទៀតផង។
ការអនុវត្តបែបនេះគឺជារឿងធម្មតាសម្រាប់តំបន់នេះ ក្នុងអំឡុងសតវត្សរ៍ទី១៩ ពាក់ព័ន្ធនឹងជំនឿថា ដើម្បីលុបបំបាត់បណ្តាសាបិសាច។


បុរាណវិទូឈ្មោះ Maciej Stromski បាននិយាយថា “យើងបានរកឃើញឧទាហរណ៍នៃជំនឿដែលថា អ្នកស្លាប់នឹងងើបចេញពីផ្នូរ ប៉ុន្តែគេអាចបញ្ឈប់បាន ដោយការកាត់ក្បាល។ គេជឿថា ប្រសិនបើក្រោយពិធីបុណ្យសព ហើយភ្លាមៗមានសមាជិកគ្រួសាររបស់អ្នក ត្រូវស្លាប់បន្តទៀតនោះ គាត់ឬនាងអាចក្លាយជាបិសាចជញ្ជក់ឈាម”។

បុរាណវិទូខាងលើបន្តថា “ដូច្នេះ ក្រោយពីបញ្ចុះសពរួច គេត្រូវជីកផ្នូរ ហើយកាត់ក្បាលអ្នកស្លាប់ ទៅដាក់នៅចន្លោះជើង”។ លោកបន្ថែមថា ប្រហែល៣០%ក្នុងចំណោមផ្នូរដែលប្រទះឃើញ អ្នកស្រាវជ្រាវក៏បានរកឃើញឥដ្ឋ ដាក់នៅជាប់ជើង ដៃ និងក្បាលរបស់គ្រោងឆ្អឹងផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាគ្រាន់តែជាការសន្មត់របស់បុរាណវិទូប៉ុណ្ណោះ ហើយការពិតដែលថា បិសាចជញ្ជក់ឈាម មានជាមែននោះ គឺគេមិនដឹងច្បាស់ឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទាំងនេះជាប្រភេទខ្មោច-បិសាច ល្បីៗដែលគេនិយមក្នុងពិធីបុណ្យ Halloween

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ