Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាងដណ្តើមបានភូមិ៣មកវិញ ក្នុងប្រតិបត្តិការវាយបក រុស្ស៊ី

បានផុស

នៅ

ប្រទេសអ៊ុយក្រែននិយាយថាបានរំដោះភូមិចំនួន ៣ នៅភាគអាគ្នេយ៍ក្នុងជ័យជម្នះលើកដំបូងនៃប្រតិបត្តិការវាយបកលើរុស្ស៊ី ខណៈដែលក៏មានការបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីកងទ័ពអ៊ុយក្រែន អបអរជ័យជម្នះនៅក្នុងភូមិ Blahodatne និង Neskuchne នៃតំបន់ Donetsk។

ស្របពេលជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការពារជាតិទីក្រុង កៀវ និយាយថា ភូមិ Makarivka នៅក្បែរនោះ ក៏ត្រូវបានដណ្តើមយកមកវិញផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនទាន់បញ្ជាក់អំពីការបាត់បង់ភូមិណាមួយនៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញបានអះអាងថា ពួកគេបានវាយឲ្យកងទ័ពអ៊ុយក្រែន ដកថយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅកន្លែងផ្សេងទៀត អ៊ុយក្រែននិយាយថា រុស្ស៊ីបានបំផ្ទុះទំនប់មួយទៀតនៅក្នុងតំបន់ Zaporizhzhia បន្ទាប់ពីការបំផ្លិចបំផ្លាញទំនប់ទឹក Nova Kakhovka ដ៏សំខាន់កាលពីសប្តាហ៍មុន ដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់រីករាលដាល។

លោក Valeriy Shershen អ្នកនាំពាក្យយោធាអ៊ុយក្រែន លើកឡើងថា កងកម្លាំងរបស់ទីក្រុងមូស្គូ បានសម្រេចចិត្តបំផ្ទុះទំនប់ទីពីរនៅជិតភូមិ Novodarivka ដែលនាំឲ្យមានការជន់លិចនៅច្រាំងទន្លេ Mokri Yaly។ ទោះយ៉ាងណា រុស្ស៊ីក៏បានបដិសេធជាអ្នកបំផ្ទុះទំនប់ Nova Kakhovka ដែរ ហើយបន្ទោសអ៊ុយក្រែនជំនួសវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កាណាដា ប្រកាសផ្តល់ជំនួយថ្មីឲ្យអ៊ុយក្រែន មានទាំងមីស៊ីលស៊េរីទំនើប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម