ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ដាក់ពង្រាយមីស៊ីល ក្រោយយន្តហោះនិងនាវាចិន ចូលច្រកសមុទ្ររបស់ខ្លួន
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនាថា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ ឃើញយន្តហោះយោធាចិនចំនួន ២៤ គ្រឿង និងនាវាចំនួន ៤ គ្រឿងចូលក្នុងតំបន់ជុំវិញកោះនេះ។

ក្រសួងបានសរសេរនៅលើបណ្ដាញ Twitter ថា “គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី១១ ខែមិថុនា កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានឃើញយន្តហោះចិនចំនួន ២៤ គ្រឿងរួមទាំងយន្តហោះ J-10, J-11, SU-30, H-6 និង AWACS ដែលក្នុងនោះមាន ១០ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងនាវា ៤ គ្រឿងផងដែរ បានធ្វើការល្បាតប្រយុទ្ធរួមគ្នា ហើយជាការឆ្លើយតប តៃវ៉ាន់បានដាក់ពង្រាយយន្តហោះល្បាតដែនអាកាស នាវា និងប្រព័ន្ធមីស៊ីលនៅលើដីគោក” ។
គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពយោធារបស់ទីក្រុងប៉េកាំងឡើងវិញ បន្ទាប់ពីយន្តហោះយោធាចិនចំនួន ៣៧ គ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ចិនធ្លាប់និយាយថា បេសកកម្មបែបនេះគឺដើម្បីការពារអធិបតេយ្យរបស់ប្រទេសប៉ុណ្ណោះ ហើយមានគោលបំណងព្រមានដល់ ការឃុបឃិតគ្នារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិក។
ហើយកាលពីខែមេសា ប្រទេសចិនបានធ្វើសមយុទ្ធសង្រ្គាមជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ចិន ត្រៀមយោធារួចរាល់ហើយ ដើម្បីកម្ទេចចលនាផ្តាច់ខ្លួននៅ តៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ