Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនស្រាបៀរ អង់គ្លេស ចំនួន ៤៥ ប្រកាសក្ស័យធនក្នុងរយៈពេល ១២ ខែ

បានផុស

នៅ

ក្រុមហ៊ុន​ផលិត​ស្រាបៀរ​របស់​ចក្រភព​អង់គ្លេស​បាន​ទទួល​រង​ផល​ប៉ះ​ពាល់ជាខ្លាំង​កាល​ពី​ឆ្នាំ​មុន ដោយសារតែ​វិបត្តិ​តម្លៃ​រស់​នៅបាន​បំផ្លាញ​វិស័យ​បដិសណ្ឋារកិច្ច​របស់​ប្រទេសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការវិភាគរបស់ក្រុមហ៊ុន Mazars បានឲ្យដឹងថា ក្នុងរយៈពេល ១២ ខែមកនេះ មានក្រុមហ៊ុនស្រាបៀរអង់គ្លេសចំនួន ៤៥ បានប្រកាសក្ស័យធន ជាពិសេសសិប្បកម្មផលិតស្រាតូចៗ គឺមានហានិភ័យខ្ពស់បំផុត ព្រោះប្រជាពលរដ្ឋបានងាកទៅទិញផលិតផលដែលមានតម្លៃទាបជាងនេះទៅទៀត ដោយ​សារតែ​វិបត្តិនៃតម្លៃរស់នៅឡើងខ្ពស់ ។

លោក Paul Maloney នាយករងនៅក្រុហ៊ុន Mazars បាននិយាយថា មួយរយៈធំមកនេះ រោងចក្រផលិតស្រាបៀរបានជួបការលំបាកខ្លាំងមែនទែន ដោយសារតែតម្លៃផលិតផលមានការកើនឡើង បូករួមនឹងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ស្របពេលទីផ្សារ​សិប្បកម្មស្រា​បៀរ​ មានចំនួនច្រើនមិនធ្លាប់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ។

ក្រៅពីក្រុមហ៊ុនផលិតស្រាបៀរ ហាងស្រា ​និងបា​រនៅទូទាំងអង់គ្លេសជាង ៥០០ ក៏​បានបិទទ្វាផងដែរកាលពីឆ្នាំមុន ។ វិស័យ​នេះ​កំពុង​ជួប​ការ​លំបាក​ខ្លាំង ដោយសារតែកត្តាធំៗចំនួន ២ គឺ​តម្លៃ​ថាមពល​​ឡើង​ថ្លៃ និង​អតិផរណាឡើង​ខ្ពស់ជាដើម ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលអង់គ្លេសបានបញ្ចេញលុយជាង ២២ ពាន់លានដុល្លារដល់អាជីវកម្មដើម្បីជួយដល់ការចំណាយលើថាមពល ប៉ុន្តែគម្រោងនេះបានបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣ ខណៈពេលដែលមូលនិធិត្រូវបានកាត់បន្ថយមកត្រឹមតែ ៦.៨ ពាន់លានដុល្លារប៉ុណ្ណោះ ក្រោមកញ្ចប់ជំនួយថ្មី ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

ចុចអាន ៖ IMF ថា ជនអន្តោប្រវេសន៍អាចជួយកាត់បន្ថយអតិផរណារបស់ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម