Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ប្រាប់ពេលវេលារៀបចំវេទិកា អាស៊ានឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ

បានផុស

នៅ

បើយោងតាមប្រភពមួយបានឲ្យដឹងថា ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្ន នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអាស៊ានឥណ្ឌូ-ប៉ាស៊ីហ្វិកកម្រិតខ្ពស់លើកដំបូង រួមជាមួយនឹងកិច្ចប្រជុំពាក់ព័ន្ធអាស៊ាននៅថ្ងៃទី៦ និងទី៧ ខែកញ្ញា ខាងមុខនេះ ។

ប្រធានាធីបតីឥណ្ឌូណេស៊ីលោក Joko Widodo

វេទិកានេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីភាពជាកណ្តាលរបស់អាស៊ាន និងក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលត្រូវបានគេស្គាល់ថាជា ទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលបានបញ្ចប់ និងអនុម័តដោយអាស៊ានក្នុងឆ្នាំ ២០១៩ ។

ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ អាស៊ានបាននិងកំពុងព្យាយាមបញ្ជ្រាប AOIP ចំពេលមានបញ្ហាប្រឈមដែលកើតឡើងដោយយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី ដែលដាក់ចេញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែជំងឺរាតត្បាតកូវីដ ១៩ បានពន្យារពេលផែនការនេះ ហើយមានក្របខ័ណ្ឌសរុបចំនួន ១១ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការពហុភាគីនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានឥណ្ឌូណេស៊ីចាត់ទុកវេទិកា “អាស៊ានឥណ្ឌូ-ប៉ាស៊ីហ្វិក” ថាជាព្រឹត្តិការណ៍លេចធ្លោមួយ ព្រោះវានឹងត្រូវប្រារព្ធឡើងទន្ទឹមនឹងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ខណៈមេដឹកនាំ​អាស៊ាន និង​ដៃគូ​សន្ទនាក៏​នឹង​ចូលរួម​ក្នុង​វេទិកា​នេះផងដែរ ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីឆ្នាំមុន មេដឹកនាំមកពីសហរដ្ឋអាមេរិក ចិន អូស្ត្រាលី រុស្ស៊ី ឥណ្ឌា នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង បានជួបជាមួយមេដឹកនាំអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ ។

អាទិភាពរបស់ AOIP រួមមានកិច្ចសហប្រតិបត្តិការដែនសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ខណៈប្រទេសជប៉ុន និងអាស៊ានបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយរួចទៅហើយ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ផែនការ និងសកម្មភាពរួមរបស់ពួកគេ ។

គួរកត់សម្គាល់ថា យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងកាណាដា គឺជាអរិភាពជាមួយប្រទេសចិន ហើយបច្ចុប្បន្នក៏មានការព្យាយាមទប់ស្កាត់វិធានការនេះផងដែរ ខណៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកផ្សេងទៀត គឺគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់នៅក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម