ព័ត៌មានអន្ដរជាតិ
EU បន្ថូរបន្ថយការត្រួតពិនិត្យសុវត្ថិភាពលើមី វៀតណាម
ផលិតផលមីកញ្ចប់វៀតណាមដែលនាំចូលទៅក្នុងទីផ្សារសហភាពអឺរ៉ុប (EU) នឹងមិនត្រូវបានទាមទារនូវវិញ្ញាបនបត្រនៃការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដែលចេញដោយទីភ្នាក់ងាររបស់វៀតណាមទៀតនោះទេ ចាប់ពីថ្ងៃទី២៧ ខែមិថុនាតទៅ ។

កាលពីខែមករា ឆ្នាំ ២០២២ EU បានកំណត់រាល់ផលិតផលមីវៀតណាមដែលនាំចូលមកកាន់តំបន់នេះ ត្រូវតែមានវិញ្ញាបនប័ត្រសុខភាព (HC) ចេញដោយទីភ្នាក់ងារវៀតណាមដែលមានការអនុញ្ញាត ពោលរយៈពេល ៦ ខែ បន្ទាប់ពីសហភាពអឺរ៉ុបបានដកផលិតផលស្រូវ និងអង្កររបស់វៀតណាមចេញពីបញ្ជីនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ។
ជាក់ស្ដែងនៅថ្ងៃទី៧ ខែមិថុនា EU បានចេញវិសោធនកម្មបទប្បញ្ញត្តិមួយទាក់ទងនឹងវិធានការបន្ទាន់សម្រាប់គ្រប់គ្រងការនាំចេញម្ហូបអាហារទៅកាន់ទីផ្សារ EU ។ ក្នុងនោះ EU បានដកមីកញ្ចប់របស់វៀតណាមចេញពីការត្រួតពិនិត្យ ប៉ុន្តែតម្រូវឲ្យមានវិញ្ញាបនប័ត្រសុខភាព (HC) និងការគ្រប់គ្រងផលិតផលឲ្យបាន ២០ ភាគរយនៅច្រកទ្វារព្រំដែន EU ។

ទន្ទឹមនោះ ដើម្បីលើកកម្ពស់គុណភាពផលិតផលវៀតណាមដែលនាំចូលសហភាពអឺរ៉ុប និងបង្កើតលក្ខខណ្ឌសម្រាប់ផលិតផលដើម្បីចូលទៅក្នុងទីផ្សារដែលរកកម្រៃបាន, ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាឲ្យអាជីវកម្មនាំចេញ ត្រូវតែគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មឲ្យបានល្អ ជាពិសេសត្រូវតែអនុលោមតាមច្បាប់យ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហាររបស់សហជីព ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
ចុចអាន ៖ តម្រូវការគ្រឿងសំណង់ វៀតណាម ធ្លាក់ចុះខ្លាំង ក្រោយទីផ្សារអចលនទ្រព្យកំពុងជាប់គាំង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?