Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ចាប់ផ្តើមសមយុទ្ធដែនអាកាស ធំបំផុតក្នុងប្រវត្តិសាស្ត្រ

បានផុស

នៅ

នៅថ្ងៃចន្ទទី១២ខែមិថុនា អង្គការណាតូ នឹងចាប់ផ្តើមសមយុទ្ធកងទ័ពអាកាសធំបំផុតនៅអឺរ៉ុបក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញពីការរួបរួមជាមួយដៃគូ និងប្រឆាំងការគំរាមកំហែងដ៏មានសក្តានុពលពីសត្រូវដូចជារុស្ស៊ីជាដើម។

(រូបថត៖ Hurriyetdailynews)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធ “Air Defender 23” ដឹកនាំដោយប្រទេសអាល្លឺម៉ង់ នឹងដំណើរការរហូតដល់ថ្ងៃទី២៣ខែមិថុនា ហើយមានការចូលរួមពីសំណាក់យន្តហោះយោធាប្រហែល២៥០គ្រឿង មកពីសមាជិកណាតូ២៥ប្រទេស និងបណ្តាប្រទេសជាដៃគូរួមទាំងជប៉ុន និងស៊ុយអែតផងដែរ។

លើសពីនេះ យោធារហូតដល់១ម៉ឺននាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានបំណងជំរុញអន្តរប្រតិបត្តិការ និងការត្រៀមលក្ខណៈដើម្បីការពារប្រឆាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែសមុទ្រនៅក្នុងទឹកដីរបស់ណាតូ។

(រូបថត៖ AP)

គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានបញ្ជូនបុគ្គលិកឆ្មាំជាតិអាកាសរហូតដល់ទៅ ២,០០០ នាក់ និងយន្តហោះប្រហែល ១០០ គ្រឿងទៅហើយ ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។

គួរបញ្ជាក់ថា ថ្វីបើសមយុទ្ធនេះបានគ្រោងទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បានជំរុញឲ្យអង្គការណាតូ គិតគូរវែងឆ្ងាយនិងប្រយ័ត្នប្រយែង ចំពោះការរៀបចំសកម្មភាពយោធាណាមួយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ណាតូ រៀបចំធ្វើសមយុទ្ធដែនអាកាស ធំបំផុត ក្នុងប្រវត្តិសាស្រ្ត ដើម្បីកំញើញសត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

មេម៉ាយសប្បាយចិត្ត រ័ត្ន រចនា ប្រែប្រួលសម្រស់ ១៨០ដឺក្រេ មើលមិនស្គាល់ក្រោយស្រកគីឡូ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

UNICEF៖​ កម្រិត​ខ្យល់​ពុល​ខ្លាំង​ប៉ះពាល់​កុមារប្រមាណ ១៣.៦ លាននាក់​​នៅ​ថៃ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ព្រឹទ្ធ​សមាជិក​​នៃ​ប​​ក្ស​ប្រជាធិបតេយ្យ​អាមេរិករារាំង​ច្បាប់​ដាក់ទណ្ឌកម្ម ICC ដែលប៉ង​ចាប់ខ្លួនមេដឹកនាំ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញ​ផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២៣ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម