Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត កាណាដា ក្លាយជាដៃគូយុទ្ធសាស្ត្ររបស់ អាស៊ាន

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័តមាន Thai PBS បានឲ្យដឹងថា អាស៊ាន និងកាណាដានឹងបើកកិច្ចប្រជុំកំពូលមួយនៅខែកញ្ញាខាងមុខនេះ ដើម្បីរំលឹកពីឋានៈថ្មីរបស់ប្រទេសកាណាដា ជាដៃគូសន្ទនាយុទ្ធសាស្ត្ររបស់អាស៊ាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការពន្យារពេលដ៏យូរ ទីបំផុតកាណាដានឹងក្លាយជាដៃគូយុទ្ធសាស្ត្រចុងក្រោយបង្អស់របស់ប្លុកអាស៊ាន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ជាលើកដំបូងកាលពីឆ្នាំមុន ដើម្បីរំលឹកខួបលើកទី៤៥ របស់ខ្លួននៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។

អាស៊ានបានបង្កើតទំនាក់ទំនងជាមួយកាណាដាក្នុងឆ្នាំ ១៩៧៧ ដោយមានកិច្ចសហប្រតិបត្តិការលើបញ្ហានយោបាយ និងសន្តិសុខ សមាហរណកម្មតំបន់ ផលប្រយោជន៍សេដ្ឋកិច្ច ការសន្ទនាអន្តរជំនឿ ឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងភេរវកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀតជាដើម ។

ក្នុងឆ្នាំ ២០០៩ ភាគីទាំងពីរបានអនុម័តសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូពង្រឹង អាស៊ាន-កាណាដា ជាមួយនឹងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាណាដា-អាស៊ាន ស្តីពីពាណិជ្ជកម្ម និងការវិនិយោគក្នុងឆ្នាំ ២០១១ ដើម្បីបង្កើនភាពជាដៃគូសេដ្ឋកិច្ចរបស់ពួកគេ ។

ក្រោយមក កាណាដាក៏បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំអាស៊ានក្នុងឆ្នាំ ២០១៦ ខណៈបច្ចុប្បន្នកាណាដាក៏មានតំណាងការទូតក្នុងប្រទេសសមាជិកអាស៊ានទាំង ១០ ផងដែរ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​អាស៊ាន​មាន​ដៃគូ​ចំនួន ៥ រួមមាន នូវែលហ្សេឡង់ ជប៉ុន សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរុស្ស៊ី ។ ចំណែកចិន អូស្ត្រាលី អាមេរិក និងឥណ្ឌា គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំង ៤ របស់អាស៊ាន ខណៈចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនារបស់អាស៊ាននៅឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់ព្រុយណេដារូសាឡឹម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ ឥណ្ឌូណេស៊ី ប្រាប់ពេលវេលារៀបចំវេទិកា អាស៊ាន ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំពាក់ព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម