Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់ច្បាស់ ពីស្តេចនយោបាយអ៊ីតាលី លោក Silvio Berlusconi

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi បានទទួលមរណភាពក្នុងអាយុ ៨៦ឆ្នាំ ដោយសារជំងឺមហារីកឈាម​ កាលពីថ្ងៃចន្ទទី១២ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរូបនេះ បានដឹកនាំរដ្ឋាភិបាលអ៊ីតាលីចំនួនបីលើក ចន្លោះឆ្នាំ១៩៩៤ ដល់២០១១ ហើយគណបក្ស Forza Italia របស់គាត់ គឺជាដៃគូនៅក្នុងក្រុមចម្រុះដែលកំពុងកាន់អំណាច។

លោក Berlusconi គឺជាអ្នកនយោបាយលេចធ្លោបំផុតរបស់ប្រទេសអ៊ីតាលី ថ្វីបើអាជីពរបស់គាត់ ត្រូវញាំញីដោយសាររឿងអាស្រូវផ្លូវភេទ ការចោទប្រកាន់រាប់មិនអស់ពាក់ព័ន្ធអំពើពុករលួយ និងការផ្តន្ទាទោសពីបទក្លែងបន្លំពន្ធក៏ដោយ។

បុរសមានរហស្សនាមស្តេចនយោបាយរូបនេះ បានទទួលមរណភាព នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan ដែលនៅទីនោះ លោកបានចំណាយពេល៦សប្តាហ៍ ដើម្បីព្យាបាលមេរោគសួត ទាក់ទងនឹងជំងឺមហារីកឈាមរ៉ាំរ៉ៃ។

កើតក្នុងគ្រួសារវណ្ណៈកណ្តាលនៅទីក្រុង Milan នាឆ្នាំ១៩៣៦, លោក Berlusconi បានចាប់ផ្តើមអាជីពជំនួញលើវិស័យអចលនទ្រព្យ មុនពេលទៅបង្កើតក្រុមហ៊ុន Mediaset ដែលជាអ្នកផ្សាយពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអ៊ីតាលី។ លោកក៏ជាម្ចាស់ក្លិបបាល់ទាត់ AC Milan ចន្លោះឆ្នាំ ១៩៨៦ ដល់ឆ្នាំ២០១៧ផងដែរ។

គណបក្ស Forza Italia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ហើយមួយឆ្នាំក្រោយមក លោក Berlusconi បានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេ ដែលជាប់ឆ្នោតទាំងមិនធ្លាប់កាន់តំណែងណាមួយសោះពីមុនមក ហើយក្នុងការចូលកាន់តំណែងអាណត្តិទីពីរចន្លោះឆ្នាំ២០០១ដល់២០០៦ លោកបានក្លាយជាមេដឹកនាំអ៊ីតាលី កាន់អំណាចយូរជាងគេ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

លោក​បាន​ឡើង​កាន់​អំណាច​សាជាថ្មីក្នុង​ឆ្នាំ២០០៨ ប៉ុន្តែ​ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែងវិញនៅ​ឆ្នាំ២០១១ ចំពេល​មាន​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។

លោក Berlusconi ត្រូវបានកាត់ទោសពីបទក្លែងបន្លំពន្ធនៅចុងឆ្នាំ២០១២។ ក្រោយមក បម្រាមឈរឈ្មោះបោះឆ្នោតរបស់គាត់ ត្រូវបានដកចេញទាន់ពេលសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨ ពេលដែលគណបក្ស Forza Italia ចូលរួមនៅក្នុងក្រុមចម្រុះជាមួយគណបក្ស League និង Brothers of Italy ប៉ុន្តែមិនទទួលបានសំឡេង ៤០% តាមដែលត្រូវការដើម្បីគ្រប់គ្រងអំណាចនោះទេ។

នៅឆ្នាំ២០១៩ លោក Berlusconi បានឈ្នះអាសនៈនៅក្នុងសភាអឺរ៉ុប ហើយនៅក្នុងការបោះឆ្នោតសកលខែតុលាឆ្នាំ២០២២ គណបក្សរបស់លោក​ បានវិលត្រលប់មកកាន់អំណាចវិញនៅក្នុងក្រុមចម្រុះដែលដឹកនាំដោយគណបក្ស Brothers of Italy របស់លោកស្រី Giorgia Meloni។ Berlusconi ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភាផងដែរ។

លោកបានរៀបការពីរដង ហើយមានទំនាក់ទំនង៧ឆ្នាំជាមួយ Francesca Pascale អាយុ ៣៧ឆ្នាំ មុនពេលទាក់ទងជាមួយ Marta Fascina អាយុ៣៣ឆ្នាំ ដែលជាសមាជិកសភាគណបក្ស Forza Italia ហើយក្នុងជីវិតគ្រួសារនោះ លោកមានកូនចំនួន៥នាក់ ៕

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ទទួលមរណភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម