Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក រៀបចំផែនការ ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីកោះតៃវ៉ាន់ 

បានផុស

នៅ

ចំពេលមានភាពតានតឹងកើនឡើងខ្លាំងជាមួយប្រទេសចិន សហរដ្ឋអាមេរិកកំពុងរៀបចំផែនការជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកោះតៃវ៉ាន់ ព្រោះថា ប្រសិនបើជម្លោះកើតឡើងនៅលើកោះនេះមែននោះ ជនជាតិអាមេរិករាប់ម៉ឺននាក់អាចនឹងត្រូវជាប់គាំង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមមន្ត្រីចារកម្មជាន់ខ្ពស់របអាមេរិក, ដំណើរការរៀបចំផែនការនេះ ត្រូវបានរៀបចំអស់រយៈពេលយ៉ាងហោចណាស់ ៦ ខែមកហើយ ប៉ុន្តែបានបង្កើនល្បឿននៅពីរខែកន្លងមកនេះ។ មន្ត្រីដដែល​បន្ថែម​ថា ដោយសារ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង ទើប​ជំរុញ​ឲ្យ​មានការ​រៀបចំនេះ។

ទន្ទឹមនោះ ប្រភពមួយទៀតបានលើកឡើងថា ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន បានបង្ខំឲ្យសហរដ្ឋអាមេរិក ពិចារណាលើការរៀបចំរបស់ខ្លួននៅកោះតៃវ៉ាន់។

(រូបថត៖ Taiwan Insight)

សូមរម្លឹកជាថ្មី អាមេរិក​បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​របស់ខ្លួន​ភាគច្រើន ​ចេញពី​ទីក្រុងកៀវ ពោលគឺពីរ​សប្តាហ៍​មុនពេល​ទាហាន​រុស្ស៊ី​ចូល​ដល់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាមេរិក មិនបានព្រមានជនជាតិរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ទេ។ យោងតាមប្រភពពីសារព័ត៌មាន The Messenger, ការរៀបចំផែនការជម្លៀស កំពុងរក្សាភាពស្ងប់ស្ងាត់ព្រោះវាជាប្រធានបទដ៏រសើបសម្រាប់រដ្ឋាភិបាលតៃវ៉ាន់។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ ជនជាតិអាមេរិកជាង៨ម៉ឺននាក់ កំពុងរស់នៅលើកោះតៃវ៉ាន់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តៃវ៉ាន់ ដាក់ពង្រាយមីស៊ីល ក្រោយយន្តហោះនិងនាវាចិន ចូលច្រកសមុទ្ររបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម