Connect with us

ព័ត៌មានអន្ដរជាតិ

ទស្សនិកជនសើចចំអកឲ្យនារី ចិន ដែលយកឥដ្ឋមកកម្មវិធី ក្រោយដឹងតម្លៃពិតរាប់លានដុល្លារឯណោះ

បានផុស

នៅ

ស្ត្រីម្នាក់ត្រូវបានទស្សនិកជនសើចចំអកពេលនាងយកឥដ្ឋ មកប្រគល់ឲ្យអ្នកជំនាញវាយតម្លៃក្នុងកម្មវិធីដ៏​ល្បីល្បាញ​មួយរបស់ចិន។ ប៉ុន្តែនៅពេលស្តាប់ការវាយតម្លៃរបស់អ្នកជំនាញ គ្រប់គ្នាបិទមាត់ដែល​ធ្លាប់​សើច ប្រែ​ទៅ​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ឆាកតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយ នៅពេលដែល​ស្រ្តី​ម្នាក់​បាន​ចូលរួម​នៃ​កម្មវិធី​របស់​ទូរទស្សន៍​កណ្ដាល​ចិន (CCTV) ដោយ​នាំ​យក​ផ្ទាំង​ឥដ្ឋ​ទៅ​ឲ្យ​អ្នក​ជំនាញ​វាយតម្លៃ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ថា វត្ថុ​គ្មាន​ជីវិត និង​មិន​ស្រស់​ស្អាត​នេះ​​ ប្រែ​ក្លាយ​ជា​កំណប់មាន​តម្លៃ​ដ៏​សម្បើម​នោះ​ទេ។

បន្ទាប់ពីណែនាំខ្លួន ស្ត្រី​នោះ​បាន​យក​វត្ថុ​ដែល​មាន​រូបរាង​ដូច​ឥដ្ឋ​ខុសពីអ្នកដទៃ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី ​ជា​ធម្មតានាំមកនូវត្បូង ប៉សឺឡែន ជក់ ឬគំនូរដែលត្រូវវាយតម្លៃដោយអ្នកជំនាញ ដូច្នេះ​ហើយ​ពេល​ទស្សនិកជន​ឃើញ​ឥដ្ឋ​នេះ​ទប់​សំណើច​មិន​បាន។ ព្រោះ​គាត់​គិត​ថា​វា​មិន​ស័ក្ដិសម​នឹង​កម្មវិធី ហើយ​គ្មាន​តម្លៃ​អ្វី​ទាំងអស់។

យ៉ាង​ណា​ក៏​ដោយ ស្ត្រី​រូប​នេះ​មិន​ខ្វល់​ពី​យោបល់​អ្នក​ដទៃ​ពេក​ទេ។ នាង​បាន​ទទូច​ថា​វត្ថុ​ដែល​នាង​បាន​នាំ​មក​គឺ​ជា​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​ខ្លាំង​ណាស់។ ហើយនាងស្រឡាញ់វាខ្លាំងថែមទៀត ខណៈនាងបានបន្ថែមថា ផ្ទះពីរត្រូវបានលក់ជាថ្នូរនឹងឥដ្ឋ ប៉ុន្តែនាងមិនដឹងថាវាជារបស់រាជវង្សណា និងតម្លៃពិតប្រាកដរបស់វានោះទេ។ ដូច្នេះ នាង​មក​ទី​នេះ​ដើម្បី​ធ្វើការ​វាយតម្លៃ​ពី​អ្នក​ជំនាញ។

តាមពិត ឥដ្ឋ​ដែលក្មេងស្រីនាំយកមកគឺជាប្រអប់ព្រីនឬក្ដារ​លាយទឹកថ្នាំខ្មៅ ជាវត្ថុរបស់អ្នកនិពន្ធបុរាណ។ ដោយសារតែនាងកើត​ក្នុង​គ្រួសារ​ដែល​ស្រលាញ់​ការ​សរសេរ​អក្សរផ្ចង់។ ដូច្នេះហើយ ទើបនាងមានចំណេះដឹង និងការយល់ដឹងខ្លះៗក្នុងវិស័យនេះ ហើយ​បាន​ឃើញ​ក្ដារ​លាយ​ទឹកថ្នាំ ទើប​ចាប់​អារម្មណ៍​ភ្លាមៗ។

បន្ទាប់ពីការពិនិត្យយ៉ាងហ្មត់ចត់ អ្នកជំនាញបានសន្និដ្ឋានថា ទឹកថ្នាំមឹកធ្វើដោយដៃ កើតនៅក្នុងរាជវង្សសុងកាលពីជាង ៨០០ឆ្នាំមុន វាត្រូវបានធ្វើពីថ្មដ៏កម្រនិងធ្ងន់។ រូបរាងដ៏សាមញ្ញ ប៉ុន្តែឆើតឆាយរបស់វាគឺជារចនាប័ទ្មតិចតួចបំផុតដែលអ្នកនិពន្ធរាជវង្សសុងចូលចិត្តខ្លាំងណាស់។ ទោះបីជាច្រើនឆ្នាំបានកន្លងផុតទៅក៏ដោយ។ ប៉ុន្តែ​ប្រអប់​ព្រីន​នៅ​តែ​រក្សា​ទុក​បាន​យ៉ាង​ល្អ មិនមានការខូចខាតច្រើនទេ។ ដូច្នេះតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ ហើយតម្លៃទីផ្សាររបស់វាក៏ខ្ពស់ផងដែរ

ទោះយ៉ាងណាក៏ដោយ ក្រោយការវាយតម្លៃចប់ទាំង​ស្ត្រី​រូបនេះនិង​ទស្សនិកជនមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង។ គ្រប់គ្នាបានរង់ចាំយ៉ាងអន្ទះសារ ដើម្បីឲ្យ​អ្នកជំនាញវាយតម្លៃដោយប្រុងប្រយ័ត្ន។ នៅទីបញ្ចប់ អ្នកជំនាញបានកំណត់ថាវាមា​នតម្លៃយ៉ាងហោចណាស់ ១ លានយន់ (ជាង ៤.៨លានដុល្លារ) និងអាចលក់បានក្នុងតម្លៃខ្ពស់​ជាងនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ជាបុព្វេសន្និវាស បុរសម្នាក់ចូលរួមមង្គលការភរិយា ក្រោយ៧ឆ្នាំក្លាយជាកូនកំលោះនាងវិញម្ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម