ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប ហាមមិនឲ្យអ្នកទេសចររួមភេទលើឆ្នេរខ្សាច់
ទីក្រុងឆ្នេរមួយនៅភាគខាងត្បូងប្រទេសហូឡង់ បានដាក់ចេញយុទ្ធនាការបញ្ឈប់ភ្ញៀវទេសចរដែលទៅដេកលេងអាក្រាតកាយនៅលើឆ្នេរសមុទ្រ មិនឲ្យធ្វើសកម្មភាពផ្លូវភេទផ្តេសផ្តាសនៅកណ្តាលវាលឡើយ បន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋនៅតំបន់នោះ ។

អាជ្ញាធរនៅទីក្រុង Veere ភាគខាងត្បូងប្រទេសហូឡង់បានឲ្យដឹងថា យុទ្ធនាការហាមប្រាមនេះធ្វើឡើង បន្ទាប់ពីមានភ្ញៀវទេសចរមួយចំនួនទៅកម្សាន្តដេកលេងអាក្រាតកាយ ហើយប្រជុំគ្នានៅលើឆ្នេរខ្សាច់ធ្វើសកម្មភាពស្រើបស្រាលដោយមិនក្រែងចិត្តភ្ញៀវទេសចរដទៃ ។
ទន្ទឹមនោះអភិបាលក្រុងលោកស្រី Frederiek Schouwenaar បានប្រាប់សារព័ត៌មាន The Observer ថា “វាលខ្សាច់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សហគមន៍មូលដ្ឋាន ហើយវាគួរតែត្រូវបានការពារ ជាពិសេសមិនត្រូវមានសកម្មភាពផ្លូវភេទណាមួយកើតឡើងនៅទីនេះឡើយ” ។

ដោយឡែកសម្រាប់ពលរដ្ឋនៅតំបន់នោះក៏ប្រាប់ដែរថា សកម្មភាពបែបនេះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមើលទៅ ពិបាកភ្នែកមែនទែន ហើយជាការឆ្លើយតប អភិបាលក្រុងបានសម្រេចចិត្តលើកស្លាកព្រមាន និងហាមឃាត់មិនឲ្យមានរឿងដដែលៗនេះនៅលើឆ្នេរសមុទ្រទៀតឡើយ ដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ RT

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ