ព័ត៌មានអន្ដរជាតិ
ទីបំផុត ក្រុមហ៊ុនធំបំផុតមួយរបស់ ស្វីស បញ្ចប់ការទិញធនាគារ Credit Suisse ជាផ្លូវការ
បន្ទាប់ពីចរចាអស់រយៈពេលជាង ៣ ខែជាមួយសំណើរទិញ ៣.២៥ ពាន់លានដុល្លារ, ពេលនេះក្រុមធនាគារស្វីស បញ្ជាក់ថា ធនាគារ UBS បានបញ្ចប់ការទិញទាំងស្រុង និងគ្រប់គ្រងធនាគារ Credit Suisse ជាផ្លូវការហើយ ។

ក្រុមធនាគារស្វីសបញ្ជាក់ថា ដំណើរការទិញយកធនាគារ Credit Suisse របស់ UBS ត្រូវបានបញ្ចប់ ហើយធនាគារ Credit Suisse Group AG នឹងបញ្ចូល UBS Group AG ជាក្រុមធនាគារដំណើរការរួមគ្នាតែមួយ ។
បន្ទាប់ពីការរួមបញ្ចូលនេះហើយ ធនាគារ UBS Group AG នឹងគ្រប់គ្រងធនាគារមេពីរដាច់ដោយឡែកពីគ្នាគឺ UBS AG និង Credit Suisse AG ហើយស្ថាប័ននីមួយៗនឹងរក្សាសាខា និងប្រេនរបស់ខ្លួន ដោយបន្តបម្រើអតិថិជនខ្លួនជាធម្មតា ។
គួររម្លឹកថា កាលពាក់កណ្តាលខែមីនា តម្លៃភាគហ៊ុនរបស់ធនាគារ Credit Suisse បានធ្លាក់ចុះជិត ៣០ ភាគរយ ស្របពេលដែលធនាគារធំៗរបស់អាមេរិកមួយចំនួនបានប្រកាសក្ស័នធនដួលរលំដូចគ្នា ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រធានធនាគារកណ្ដាល រុស្ស៊ី ៖ សេដ្ឋកិច្ចពិភពលោក ត្រឡប់ទៅរកភាពល្អប្រសើរ ដូចមុនកូវីដ

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក