ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិតជិតតៃវ៉ាន់ ឯអាមេរិក បង្ហាញសាច់ដុំយោធា នៅមហាសមុទ្រប៉ាស៊ីហ្វិក
នៅថ្ងៃអង្គារទី១៣ខែមិថុនា ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធយោធានៅសមុទ្រចិនខាងកើត ដល់ភាគខាងជើងកោះតៃវ៉ាន់ រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតពីនាវាចម្បាំងផងដែរ។
សមយុទ្ធនេះកើតឡើង ចំពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដូចជាជប៉ុន កាណាដា និងបារាំង ក៏ធ្វើសមយុទ្ធចតុភាគី នៅមហាសមុទ្រប៉ាស៊ីហ្វិកប៉ែកខាងលិចដែរ។
កងនាវាចរទី៧របស់សហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនោះមានការចូលរួមពីនាវាផ្ទុកយន្តហោះចំនួន២ក្រុម ដឹកនាំដោយនាវាផ្ទុកយន្តហោះអាមេរិក USS Nimitz និង USS Ronald Reagan ដែលធ្វើការរួមគ្នាជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ២០២០មក។
ងាកមកប្រទេសចិនឯណេះវិញ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រទីក្រុងប៉េកាំង បានចេញការព្រមានអំពីតំបន់ហាមនាវាឆ្លងកាត់ ចាប់ពីព្រលឹមដល់រសៀលថ្ងៃអង្គារ នៅជិតទីក្រុង Taizhou ក្នុងខេត្ត Zhejiang សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតចេញពីនាវាចម្បាំង។
ទន្ទឹមនោះ សមយុទ្ធផ្សេងទៀតនៅជុំវិញទីតាំងដូចគ្នានេះ នឹងបន្តរហូតដល់ល្ងាចថ្ងៃអង្គារ។
សមយុទ្ធទាំងនេះគឺស្ថិតនៅជិតប្រជុំកោះ Dachen ដែលជាកន្លែងតៃវ៉ាន់គ្រប់គ្រងរហូតដល់ឆ្នាំ១៩៥៥ រហូតដល់មនុស្សត្រូវជម្លៀសចេញ បន្ទាប់ពីកោះផ្សេងទៀតនៅក្បែរនោះ ត្រូវបានកងកម្លាំងចិនរឹបអូសក្នុងសមរភូមិបង្ហូរឈាម។
លើសពីនេះ ទីភ្នាក់ងារសុវត្ថិភាពដែនសមុទ្របាននិយាយថា ប្រទេសចិននឹងធ្វើសមយុទ្ធដាច់ដោយឡែក នៅតំបន់ភាគខាងជើងមួយទៀតនៃសមុទ្រចិនខាងកើត រហូតដល់រសៀលថ្ងៃពុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក រៀបចំផែនការ ជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីកោះតៃវ៉ាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ