Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន បង្ហាញលក្ខខណ្ឌ បញ្ចប់ជម្លោះនៅ អ៊ុយក្រែន

បានផុស

នៅ

ក្នុងអំឡុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងជាមួយអ្នកកាសែត និងអ្នកសរសេរប្លុករុស្ស៊ីដែលនិយាយអំពីជម្លោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិច ចាំបាច់ត្រូវបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនជាមុនសិន ប្រសិនបើពួកគេចង់ដោះស្រាយជម្លោះដែលកំពុងបន្តមែននោះ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន យល់ថា “គន្លឹះក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន គឺស្ថិតនៅខាងពួកគេ។ ប្រសិនបើពួកគេពិតជាចង់ឲ្យជម្លោះថ្ងៃនេះបញ្ចប់តាមរយៈការចរចាមែន ពួកគេគ្រាន់តែធ្វើការសម្រេចចិត្តមួយប៉ុណ្ណោះ នោះគឺត្រូវបញ្ឈប់ការផ្គត់ផ្គង់សព្វាអាវុធ”។

ទោះបីជាយ៉ាងណាក៏ដោយ ​ប្រធានា​ធិបតីរូបនេះ ​បាន​កត់​សម្គាល់​ថា ​ប្រទេស​លោក​ខាង​លិច​កំពុងមាន​មោទកភាព ​ក្នុង​ការបញ្ជូន​អាវុធទៅឲ្យអ៊ុយក្រែន និង​បំពាន​គោលការណ៍​អន្តរជាតិ។

ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន បានប៉ាន់ស្មានថា ប្រហែល ២៥ ភាគរយទៅ ៣០ ភាគរយនៃសព្វាវុធដែលបរទេសបញ្ជូនឲ្យអ៊ុយក្រែន គឺត្រូវបានរុស្ស៊ីកម្ទេច។

លើសពីនេះ យោងតាមលោកប្រធានាធិបតី, ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះចំនួន ១៦០ គ្រឿង និងរថពាសដែក ៣៦០ គ្រឿង ក្នុងអំឡុងពេលនៃការវាយលុក ហើយនេះគ្រាន់តែជាអ្វីដែលទីក្រុងមូស្គូមើលឃើញប៉ុណ្ណោះ តែការពិតអាចមានច្រើនជាងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក ពូទីន អះអាងថា កងទ័ពអ៊ុយក្រែន ស្លាប់និងរបួសច្រើនជាងរុស្ស៊ី ១០ដង ក្នុងប្រតិបត្តិការវាយបក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម