ព័ត៌មានអន្ដរជាតិ
លោក Biden និងប្រមុខណាតូ ប្ដេជ្ញារួមគ្នាមិនបោះបង់ចោល អ៊ុយក្រែន
ក្នុងជំនួបនៅឯសេតវិមានកាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្ដេជ្ញារួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg អំពីការមិនបោះបង់ចោលអ៊ុយក្រែន ហើយក៏ជាការឆ្លើយតបទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ ។

មេដឹកនាំទាំងពីរបានផ្តល់សញ្ញាថា ពួកគេនឹងមិនងាករេក្នុងការប្តេជ្ញាចិត្តជួយដល់អ៊ុយក្រែននោះទេ បន្ទាប់ពីលោក ពូទីន បានលើកឡើងថា មធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន គឺប្រទេសលោកខាងលិចត្រូវតែបញ្ឈប់ការផ្ដល់អាវុធឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។
លោក Biden បាននិយាយថា “យើងកំពុងរួមគ្នាជាមួយអង្គការណាតូ ជាពិសេសជាមួយប្រទេសជាង ៤០ ផ្សេងទៀត ដើម្បីប្ដេជ្ញា ក៏ដូចជានៅពីក្រោយខ្នងចំពោះឯករាជ្យភាពរបស់អ៊ុយក្រែន” ។

ចំណែកលោក Stoltenberg ក៏បានលើកឡើងដែរថា “បច្ចុប្បន្នការគាំទ្រដល់អ៊ុយក្រែនដែលយើងផ្តល់រួមគ្នាជាមួយដៃគូអាមេរិក កំពុងធ្វើឲ្យមានការផ្លាស់ប្តូរនៅលើសមរភូមិប្រយុទ្ធ ពីព្រោះការវាយតបតរបស់អ៊ុយក្រែន បានចាប់ផ្តើមហើយ ហើយក៏កំពុងដំណើរការយ៉ាងរលូនផងដែរ” ។
ជាចុងក្រោយលោក Biden បញ្ជាក់ថា សមាជិកនៃសម្ព័ន្ធភាពលោកខាងលិច ក៏នឹងពង្រឹងសន្ទុះជួយដល់អ៊ុយក្រែនបន្ថែមទៀតផងដែរ នៅពេលពួកគេជួបប្រជុំគ្នាក្នុងទីក្រុងវីលនីញូសរបស់ប្រទេសលីទុយអានី នាថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Biden ពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការ ណាតូ ព្រោះតែ ឈឺធ្មេញ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ