Connect with us

ព័ត៌មានអន្ដរជាតិ

អាកាសធាតុកាចសាហាវ សម្លាប់មនុស្សជិត ២០ម៉ឺននាក់នៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ១៩៨០មក

បានផុស

នៅ

ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EAA) បានឲ្យដឹងនៅថ្ងៃពុធទី១៤ខែមិថុនាថា លក្ខខណ្ឌអាកាសធាតុកាចសាហាវនៅអឺរ៉ុប បានសម្លាប់មនុស្សប្រមាណ១៩៥ ០០០នាក់ និងបង្កការខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ជាង៥៦០ពាន់លានអឺរ៉ូ ចាប់តាំងពីឆ្នាំ១៩៨០មក។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

EAA បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា “អ្នកស្លាប់ជិត១៩៥​ ០០០នាក់ គឺបណ្តាលមកពីទឹកជំនន់ ព្យុះ រលកកម្តៅ រលកត្រជាក់ ភ្លើងឆេះព្រៃ និងបំណាក់ដីនៅចន្លោះឆ្នាំ ១៩៨០ដល់២០២១”។

EEA បន្តថា ក្នុងចំណោមការខាតបង់ចំនួន៦០៥ពាន់លានដុល្លារ មានតែ ១៨៣ពាន់លានដុល្លារ ឬ៣០ភាគរយប៉ុណ្ណោះ ដែលមានការធានារ៉ាប់រង។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញ EEA លោកស្រី Aleksandra Kazmierczak បានប្រាប់ AFP ថា “ដើម្បីការពារការខាតបង់បន្ថែមទៀត យើងត្រូវផ្លាស់ប្តូរជាបន្ទាន់នៃរបៀបឆ្លើយតបទៅនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ហើយរៀបចំឲ្យបានត្រឹមត្រូវសម្រាប់រឿងនេះ”។

(រូបថត៖ Jagran)

យោងតាមទិន្នន័យចុងក្រោយបំផុត, រលកកម្តៅបានរួមចំណែក ៨១ភាគរយនៃការស្លាប់ និង ១៥ភាគរយនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុ។

លើសពីនេះ EEA និយាយថា អឺរ៉ុប ចាំបាច់ត្រូវចាត់វិធានការ ដើម្បីការពារប្រជាជនដែលមានវ័យចំណាស់ ព្រោះថា មនុស្សចាស់ងាយរងគ្រោះខ្លាំងណាស់ដោយសាររលកកម្តៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម