Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ម៉ៅភោជនីយដ្ឋាន ប៉ាវបាយមនុស្សគ្រប់គ្នា ក្រោយចេញពីតុលាការ

បានផុស

នៅ

ក្រោយពេលចាកចេញពីតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលពីថ្ងៃអង្គារទី១៣ខែមិថុនា លោក ដូណាល់ ត្រាំ បានដើរត្រង់សំដៅទៅភោជនីយដ្ឋាន Versailles ដោយប៉ាវមនុស្សគ្រប់គ្នានៅក្នុងនោះ ថែមទាំងស្តាប់គេច្រៀងបទចម្រៀងអបអរថ្ងៃខួបកំណើតទៀតផង។ 

(រូបថត៖ Fox News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតប្រធានាធិបតីដែលឈានចូលវ័យ៧៧ឆ្នាំរូបនេះ បានធ្វើការអធិស្ឋានជាមួយមេដឹកនាំសាសនា រួចថតរូបជាមួយកីឡាករលេងគុនចម្រុះ Jorge Masvidal ហើយរិះគន់ខ្លាំងចំពោះការដឹកនាំរបស់រដ្ឋាភិបាលអាមេរិក។

បន្ទាប់មិនសារភាពទទួលស្គាល់ទោសកំហុស ចំពោះការចោទប្រកាន់សហព័ន្ធ៣៧ករណីទាក់ទងនឹងការកាន់កាប់ឯកសារសម្ងាត់ លោក ត្រាំ បានបង្កភាពភ្ញាក់ផ្អើល ដោយដើរចូលភោជនីយដ្ឋានដ៏ល្បីល្បាញ ហើយស្រែកថា “អាហារសម្រាប់អ្នកទាំងអស់គ្នា”។

(រូបថត៖ Fox News)

លោក ត្រាំ បានថ្លែងទៅកាន់អ្នកគាំទ្ររបស់គាត់ថា “ខ្ញុំគិតថា រឿងរ៉ាវនឹងដំណើរការទៅដោយរលូន។ ខ្ញុំគិតថា វាជាកិច្ចព្រមព្រៀងក្លែងបន្លំនៅទីនេះ។ បន្តិចទៀត ខ្ញុំនឹងថ្លែងសុន្ទកថានៅ Bedminster ហើយខ្ញុំសង្ឃឹមថា អ្នកនឹងទៅទីនោះដើម្បីស្តាប់”។

គួរបញ្ជាក់ថា ទាំងលោក ត្រាំ និងជំនួយការរបស់គាត់ឈ្មោះ Walt Nauta ត្រូវបានចោទប្រកាន់ក្នុងគម្រោងរក្សាទុកឯកសារសម្ងាត់នៅ Mar-a-Lago។

(រូបថត៖ Daily Mail)

ពាក់ព័ន្ធរឿងនេះ បានធ្វើឲ្យលោក ត្រាំ ​ក្លាយ​ជាអតីត​ប្រធានាធិបតី​អាមេរិកទី១ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សហព័ន្ធ ហើយនេះក៏​ជា​លើក​ទី​២ ផងដែរក្នុង​ឆ្នាំ២០២៣ ដែលលោក ត្រាំ ឡើងតុលាការ។

កាលពីខែមេសា លោកបានសារភាពថា មិនមានទោសកំហុសនៅក្នុងទីក្រុងញូវយ៉ក ចំពោះការចោទប្រកាន់ ទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ ទៅឲ្យតារាអាសអាភាសម្នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក ត្រាំ មិនសារភាពទោសកំហុស ហើយថា អាមេរិក ជាប្រទេសពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម