Connect with us

ព័ត៌មានអន្ដរជាតិ

២២ប្រទេស តម្រូវឲ្យប្រជាជនទៅបោះឆ្នោតដាច់ខាត បើមិនដូច្នោះនឹងមានទោស ឬរងពិន័យ

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់គេហទំព័រ CIA World Factbook, មានប្រទេសចំនួន២២ នៅលើពិភពលោក ដែលតម្រូវឲ្យប្រជាជនរបស់ពួកគេ ត្រូវចេញទៅបោះឆ្នោតជាចាំបាច់ ពិសេសអ្នកមានអាយុលើស១៨ឆ្នាំ បើមិនដូច្នោះទេ ពួកគេច្បាស់ជាទទួលទោស ឬការពិន័យណាមួយជាក់ជាមិនខាន អាស្រ័យលើច្បាប់របស់ប្រទេស។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមនោះ មានប្រទេសជាច្រើនស្ថិតនៅតំបន់អាមេរិកឡាទីន ហើយក៏មាន២ប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍យើងដែរ គឺ ថៃ និងសិង្ហបុរី។

ថ្វីបើប្រទេសខ្លះ មិនបានបញ្ជាក់ច្បាស់ៗថា អ្នកមិនទៅបោះឆ្នោតនឹងត្រូវទទួលទោសឬរងការពិន័យអ្វីក៏ដោយ ប៉ុន្តែគេដឹងថា នៅអូស្រ្តាលី ពលរដ្ឋដែលមិនទៅបោះឆ្នោត នឹងត្រូវទទួលការពិន័យជាប្រាក់ចំនួន២០ដុល្លារ។

(រូបថត៖ Lighthouse)

បើសរុបទៅ មានមនុស្សជិត៨០០លាននាក់ កំពុងរស់នៅក្នុងប្រទេសដែលមានច្បាប់បោះឆ្នោតជាកំហិត។

ខាងក្រោមនេះជាប្រទេសទាំង២២ ដែលតម្រូវឲ្យប្រជាជនចេញទៅបោះឆ្នោតជាចាំបាច់៖ 

  1. អាហ្សង់ទីន
  2. អូស្ត្រាលី
  3. បែលហ្ស៊ិក
  4. បូលីវី
  5. ប្រេស៊ីល
  6. សាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ
  7. កូស្តារីកា
  8. សាធារណរដ្ឋដូមីនីក
  9. អេក្វាទ័រ
  10. អេហ្ស៊ីប
  11. ក្រិក
  12. ហុងឌូរ៉ាស
  13. លីបង់
  14. លុចសំបួ
  15. ម៉ិកស៊ិក
  16. ណូរុ
  17. ប៉ាណាម៉ា
  18. ប៉ារ៉ាហ្គាយ
  19. ប៉េរូ
  20. សិង្ហបុរី
  21. ថៃ
  22. អ៊ុយរូហ្គាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ PBS

ចុចអាន៖ ​ច្បាប់បោះឆ្នោតថ្មីនឹងផាកពិន័យចំពោះអ្នកញុះញង់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម