Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំរុញឲ្យ អាមេរិក គោរពរដ្ឋាភិបាលទីក្រុងប៉េកាំងផង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនគោរពទីក្រុងប៉េកាំងផង ជាពិសេសសូមបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទៀតទៅ ។

លោក Qin Gang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Qin បានលើកឡើងថា “ភាគីអាមេរិកត្រូវតែបង្ហាញការគោរព បញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង បញ្ឈប់ការបំផ្លាញអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិនទៅ ដើម្បីជាប្រយោជន៍នៃការប្រកួតប្រជែង” ។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះសង្ឃឹមថា “ភាគីអាមេរិកនឹងចាត់វិធានការពិតប្រាកដដើម្បីអនុវត្តការឯកភាពដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន បន្ទាប់ពីកិច្ចប្រជុំនៅកោះបាលី ព្រមទាំងការប្តេជ្ញាចិត្តពាក់ព័ន្ធទាំងអស់ ហើយនឹងសហការជាមួយភាគីចិនដើម្បីដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាពផងដែរ” ។

លោក Antony Blinken (ឆ្វេង) និងលោក Qin Gang (ស្ដាំ)

ទន្ទឹមនោះ មន្ត្រីចិនក៏បានសម្តែងក្តីសង្ឃឹមទៀតថា សហរដ្ឋអាមេរិកនឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជួយធានាឲ្យទំនាក់ទំនងរវាងប្រទេសនានាឈប់យ៉ាប់យ៉ឺន និងមានស្ថិរភាព ហើយត្រឡប់ទៅមាគ៌ានៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្នុង​អំឡុង​កិច្ច​ពិភាក្សានោះទៀតសោត រដ្ឋមន្ត្រី​ការ​បរទេស​ចិន​រូបនេះក៏បាន​គូសបញ្ជាក់​អំពី​ជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង​អំពី​បញ្ហាកោះ​តៃវ៉ាន់ និង​បញ្ហា​សំខាន់ៗ​ផ្សេង​ទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Biden និងប្រមុខណាតូ ប្ដេជ្ញារួមគ្នាមិនបោះបង់ចោល អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

វិសាល, គ្រីយ៉ា និង ស៊ូហាណា ជា​រៀម​ច្បង​ជាប់​ជម្រើស​ជាតិ​យូរ​ជាង​គេ

នយោបាយ១០ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ១០ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៧ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម