ព័ត៌មានអន្ដរជាតិ
លោក ពូទីន គំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជា សង្គ្រាមនុយក្លេអ៊ែរ
កាលពីថ្ងៃពុធទី១៤ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជាសង្គ្រាមនុយក្លេអ៊ែរ ហើយព្រមានថា នៅក្នុងសង្គ្រាមលោកលើកទីបី នឹងគ្មានអ្នកឈ្នះឡើយ រួមទាំងអាមេរិកផងដែរ។

ការគំរាមនេះកើតឡើង ចំពេលកងកម្លាំងរុស្ស៊ី បន្តការវាយប្រហារមិនថមថយលើអ៊ុយក្រែន ដោយបាញ់មីស៊ីលដាក់ទីក្រុងភាគខាងត្បូង Odesa ពេញមួយយប់។
រដ្ឋបាលរដ្ឋក្នុងតំបន់បាននិយាយថា ការវាយប្រហារដែលចាប់ផ្តើមចេញពីសមុទ្រខ្មៅ បានសម្លាប់មនុស្សយ៉ាងតិច៣នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត ហើយការវាយប្រហារនោះ ក៏បានបំផ្លាញផ្ទះសម្បែង ឃ្លាំង ផ្សារទំនើប និងហាងកាហ្វេផងដែរ។

ចំពេលរុស្ស៊ីឆ្លើយតបទៅប្រតិបត្តិការវាយបករបស់អ៊ុយក្រែន, លោកពូទីន បានប្រាប់កិច្ចប្រជុំជាមួយអ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ី ក្នុងទីក្រុងមូស្គូថា “សហរដ្ឋអាមេរិក ធ្វើពុតជាមិនខ្លាចការរីករាលដាលនៃជម្លោះនៅអ៊ុយក្រែន ប៉ុន្តែបើមានមនុស្សចិត្តល្អនៅទីនោះមែន ច្បាស់ណាស់ថា គេមិនចង់ប្រែក្លាយរឿងនេះទៅជាសង្គ្រាមលោកលើកទីបីនោះទេ។ ក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣ នឹងមិនមានអ្នកឈ្នះឡើយ រួមទាំងអាមេរិកផងដែរ”។
ការអត្ថាធិប្បាយរបស់លោកក៏កើតឡើងផងដែរ ខណៈប្រធានាធិបតីបេឡារុសលោក Alexander Lukashenko លាតត្រដាងថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលបានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីសម្ព័ន្ធមិត្តរបស់ខ្លួន គឺរុស្ស៊ីហើយ។
ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅកាន់ប្រទេសបេឡារុស គឺជាការចល័តក្បាលគ្រាប់បែបនេះ នៅខាងក្រៅប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី នឹងបាញ់នុយក្លេអ៊ែរភ្លាម បើទឹកដីរបស់ខ្លួន ត្រូវគេវាយប្រហារ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ