ព័ត៌មានអន្ដរជាតិ
ទីក្រុងភ្នំពេញ ជាប់លំដាប់កំពូលទាំង៥លើលោក ជាទិសដៅទេសចរណ៍ សម្រាប់អ្នកធ្វើដំណើរម្នាក់ឯង
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនទេសចរណ៍ផ្សងព្រេង Explore Worldwide ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានបង្ហាញថា រាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងបញ្ជីជាទីក្រុងដែលកំពុងពេញនិយមនៅលើពិភពលោក សម្រាប់អ្នកទេសចរដែលចូលចិត្តធ្វើដំណើរតែម្នាក់ឯង ឬគេហៅថា Solo Trip ក្នុងឆ្នាំ២០២៣។

តាមរយៈការវិភាគទិន្នន័យស្វែងរកក្នុង Google សម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានរកឃើញថា ទីក្រុងភ្នំពេញ មានអ្នកស្វែងរកក្នុង Google ច្រើនលំដាប់ទី៥ បន្ទាប់ពីទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង។
ចំណែកចំណាត់ថ្នាក់លេខ១ គឺបានទៅលើទីក្រុងហាណូយ របស់ប្រទេសវៀតណាម, លេខ២គឺទីក្រុងបាងកក នៃប្រទេសថៃ និងលេខ៣បានទៅលើទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់។

ក្រុមហ៊ុន Explore Worldwide និយាយថា “ប្រកបដោយសោភ័ណភាព និងពោរពេញដោយស្ថាបត្យកម្មបុរាណ ទីក្រុងហាណូយ បង្ហាញខ្លួនឯងថាជាកន្លែងដែលសម្បូរទៅដោយវប្បធម៌ ជាមួយនឹងសកម្មភាពជាច្រើន ដែលអាចនាំឲ្យអ្នកធ្វើដំណើរ Solo រីករាយបាន រាប់ចាប់ពីការទៅមើលកន្លែងលក់អាហារ និងទស្សនាប្រាសាទប្រវត្តិសាស្ត្រ រហូតដល់ដើរលេងតាមដងផ្លូវចម្រុះពណ៌”។
គួរបញ្ជាក់ថា ទីក្រុងហាណូយ ទទួលបានភ្ញៀវទេសចរបរទេសចំនួន ១.៥លាននាក់កាលពីឆ្នាំមុន ពោលគឺច្រើនជាងមួយភាគបួនបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។ រដ្ឋធានីវៀតណាមមួយនេះ គ្រោងនឹងទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យបាន៣លាននាក់ក្នុងឆ្នាំ២០២៣នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ អង្គរវត្ត ជាប់លេខ៦ ជាកន្លែងមើលថ្ងៃលិច ល្អដាច់គេលើលោក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក