ព័ត៌មានអន្ដរជាតិ
ប្រទេសប្រមាណ ២០ ចង់ចូលរួមជាមួយប្លុកដែលមាន រុស្ស៊ី និងចិន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រមាណជា ២០ កំពុងស្វែងរកសមាជិកភាព ក៏ដូចជាចង់ចូលរួមជាមួយក្រុមប្រទេស BRICS ដែលមានមហាអំណាចរុស្ស៊ី និងចិន ។
លោក Ryabkov បាននិយាយថា “បញ្ជីប្រទេសដែលកំពុងចង់ចូលរួមជាមួយសមាគម BRICS របស់យើងកំពុងមានការកើនឡើង ហើយវាក៏ឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់ប្លុក និងតួនាទីគួរឲ្យកត់សម្គាល់នៅក្នុងឆាកអន្តរជាតិ ក្នុងនាមជាសមាគមនៃប្រទេសដែលមានមុខតំណែងស្រដៀងគ្នា” ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានលើកឡើងទៀតថា BRICS គឺជាក្រុមនៃបណ្តាប្រទេសដែលមិនអនុវត្តតាមគោលការណ៍មេដឹកនាំពីខាងក្រៅណាមួយឡើយ ប៉ុន្តែទោះយ៉ាងណា ការពិភាក្សាស្ដីពីលក្ខណៈវិនិឆ្ឋ័យសម្រាប់ការចូលរួមជាមួយក្រុមប្រទេស BRICS នេះ អាស្រ័យលើការងាររបស់អាហ្ច្រិកខាងត្បូង ។
លោក Ryabkov បញ្ជាក់ថា “ពិភពអារ៉ាប់ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បាននឹងកំពុងសុំយើងដើម្បីចូលរួមជាមួយ BRICS ផងដែរ ប៉ុន្តែទោះជាយ៉ាងណា យើងទុកបញ្ហានេះឲ្យថ្នាក់ដឹកនាំប្រទេសជាសមាជិក ធ្វើការសម្រេចចិត្តក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Johannesburg” ។
គួរបញ្ជាក់ថា BRICS គឺជាពាក្យកាត់សម្រាប់តំណាងឲ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនប្រចាំតំបន់ចំនួន ៥ មានដូចជា ប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ចំណែកអាហ្សង់ទីន និងអ៉ីរ៉ង់បានដាក់ពាក្យចូលជាសមាជិករួចហើយ ខណៈ អារ៉ាប៊ីសាអូឌីត តួកគី និងអេហ្ស៉ីប ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ BRICS ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ គីម ជុងអ៊ុន ផ្ញើសារជូនពរថ្ងៃខួបកំណើតលោក ស៊ី ជីនពីង និងសរសើរ មេដឹកនាំ ចិន រូបនេះពេញៗមាត់
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍