Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកមានសង្ឃឹមខ្ពស់ហើយ! អត្រាឆ្លងកូវីដនៅប្រទេសមួយ ធ្លាក់ចុះដល់ទៅ៦០ភាគរយក្រោយចាក់វ៉ាក់សាំង

បានផុស

នៅ

ការឆ្លងមេរោគកូរ៉ូណានៅក្នុងប្រទេសអ៊ីស្រាអែលបានធ្លាក់ចុះប្រហែល៦០ភាគរយ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងដែលមានអាយុលើ៦០ឆ្នាំ ដែលនេះបានផ្តល់ក្តីសង្ឃឹមថា ការចាក់វ៉ាក់សាំងពិតជាមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសៅរ៍ ក្រុមអ្នកថែទាំសុខភាពអ៊ីស្រាអែលបាននិយាយថា ករណីឆ្លងវីរុសកូរ៉ូណាបានធ្លាក់ចុះក្នុងចំណោមមនុស្សអាយុលើស៦០ឆ្នាំ ដែលត្រូវបានចាក់វ៉ាក់សាំង Pfizer BioNTech។

មជ្ឈមណ្ឌលស្រាវជ្រាវនិងច្នៃប្រឌិត KSM Maccabi បាននិយាយថា មានការថយចុះគួរឲ្យកត់សម្គាល់នៃការឆ្លងមេរោគកូរ៉ូណាក្នុងចំណោមមនុស្ស អាយុជាង៦០ឆ្នាំដែលបានចាក់វ៉ាក់សាំងចន្លោះពីថ្ងៃទី១៩ដល់២៤ខែធ្នូ។

ការវិភាគបានមើលទៅលើទិន្នន័យនៃមនុស្សជាង៥០,០០០នាក់នៅក្នុងក្រុមអាយុនេះ។ ប្រហែល៣០ភាគរយនៃប្រជាជនអ៊ីស្រាអែលត្រូវបានចាក់វ៉ាក់សាំងដូសដំបូង។

លោក Sir Patrick Vallance បានច្រានចោលក្តីព្រួយបារម្ភដែលលើកឡើងនៅក្នុងប្រទេសអ៊ីស្រាអែលថា វ៉ាក់សាំង Pfizer តែមួយដូសមិនអាចមានប្រសិទ្ធភាពដូចការគិតទុកនោះទេ។

ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររូបនេះបានប្រាប់សន្និសីទកាសែត Downing Street ថា “ទាំងនេះគឺជាព័ត៌មានបឋមចេញពីក្រុមមនុស្សដែលមិនបានតាមដានប្រជាជនអស់រយៈពេលជាយូរមកហើយ។ យើងបានពិភាក្សាជាមួយទីប្រឹក្សាអ៊ីស្រាអែល ហើយពួកគេរំពឹងថានឹងទទួលបានព័ត៌មានបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ”។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអាទិត្យទី២៤ខែមករា ប្រទេសអ៊ីស្រាអែល បានរាយការណ៍ករណីឆ្លងកូវីដចំនួន៥៩៥,០៩៧ករណី ស្លាប់៤,៣៦១នាក់និងជាសះស្បើយ៥១៥,៦៨៣នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម