ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញលក្ខខណ្ឌ វិលត្រលប់ទៅសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START វិញ
ទីក្រុងមូស្គូ នៅតែប្តេជ្ញាចំពោះការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្អាកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (New START) ដែលដាក់កម្រិតលើឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ី។ នេះបើតាមសម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែមិថុនា។

អនុរដ្ឋមន្ត្រីបានពន្យល់ថា ជំហររបស់រុស្ស៊ីលើសន្ធិសញ្ញា New START នៅតែមិនផ្លាស់ប្តូរ ហើយលក្ខខណ្ឌនៃការបន្តកិច្ចព្រមព្រៀងនឹងអាចកើតមាន លុះត្រាតែសហរដ្ឋអាមេរិក ផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួនជាមុនសិន ។
លោកសង្កត់ធ្ងន់ថា “ការផ្អាក New START នៅតែចូលជាធរមានពេញលេញ ហើយបើចង់ឲ្យយើងផ្លាស់ប្តូរការសម្រេចចិត្តនេះ លុះត្រាតែសហរដ្ឋអាមេរិក ឈប់ធ្វើសកម្មភាពអរិភាពដាក់ប្រទេសរុស្ស៊ីជាមុនសិន” ។
អ្នកការទូតរូបនេះបង្ហើបថា ភាគីទាំងពីរនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធស្នូលនេះ បានរៀបចំកិច្ចពិភាក្សាមួយចំនួនលើបញ្ហានេះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាមិនបានទទួលបានផ្លែផ្កាអ្វីឡើយ។
លោក Ryabkov និយាយថា “ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរទស្សនៈគ្នា ភាគីទាំងពីរបានអះអាងឡើងវិញនូវជំហរមិនខ្វែងគំនិត និងប្រឆាំងគ្នា” ។

គួរបញ្ជាក់ថា សន្ធិសញ្ញា New Start គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនៅសល់ចុងក្រោយរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF និង Open Skies ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។
កិច្ចព្រមព្រៀងនេះ កំណត់ការស្តុកអាវុធនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ ហើយអាចឲ្យពួកគេត្រួតពិនិត្យទីតាំងយោធារបស់គ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីការអនុលោមតាមច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត