ព័ត៌មានអន្ដរជាតិ
ហាណូយ ដាក់គោលដៅ ហាមឃាត់ មិនឲ្យម៉ូតូធ្វើចរាចរណ៍ក្នុងទីក្រុង ត្រឹមឆ្នាំ២០៣០
គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានស្នើឲ្យស្ថាប័នពាក់ព័ន្ធ បន្តការងារលើផែនការ ដាក់គោលដៅហាមឃាត់ម៉ូតូមិនឲ្យធ្វើចរាចរណ៍ក្នុងទីក្រុង នៅត្រឹមឆ្នាំ២០៣០ ទោះបីសាធារណជន មានក្តីព្រួយបារម្ភក៏ដោយ។

ផែនការនេះក៏នឹងរួមបញ្ចូលផងដែរ នូវការគិតថ្លៃលើយានជំនិះ ដែលធ្វើដំណើរចូលទៅក្នុងតំបន់មានចរាចរណ៍មមាញឹក។
ផែនការនេះ ស្ថិតនៅក្រោមគំនិតផ្តួចផ្តើម ដែលត្រូវបានអនុម័តដោយរដ្ឋបាលក្រុង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់រដ្ឋធានីវៀតណាម ចាប់ពីឆ្នាំ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៣០។
ជាពិសេស ទីក្រុងសង្ឃឹមថា រឿងនេះនឹងបង្កើនការរួមចំណែករបស់សេដ្ឋកិច្ចទីក្រុង ចំពោះផលិតផលក្នុងស្រុករបស់ខ្លួនឡើងដល់ ៨៥ ភាគរយនៅឆ្នាំ ២០២៥ និងដល់ ៩០ ភាគរយនៅត្រឹមឆ្នាំ ២០៣០។

ផែនការហាមឃាត់ម៉ូតូ មិនឲ្យធ្វើចរាចរណ៍ក្នុងទីក្រុង ត្រូវបានលើកយកមកជជែកវែកញែកជាច្រើនលើកច្រើនសាមកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែអ្នកជំនាញនិងប្រជាពលរដ្ឋ បានសម្តែងក្តីព្រួយបារម្ភអំពីលទ្ធភាពរបស់ពួកគេ។
លោកបណ្ឌិត Nguyen Xuan Thuy អតីតក្រុមហ៊ុន Transport Publishing House បានប្រាប់កាសែត Tuoi Tre ថា ហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងហាណូយ ស្ថិតក្នុងកម្រិតមួយដែលមិនអាចទប់ទល់នឹងការហាមឃាត់ម៉ូតូបាន។ លោកនិយាយថា “រថយន្តមិនអាចធ្វើដំណើរលើផ្លូវតូចចង្អៀតក្នុងក្រុងបានទេ ប៉ុន្តែម៉ូតូអាចធ្វើដំណើរបានដូច្នេះការហាមឃាត់ម៉ូតូមិនឲ្យជិះក្នុងក្រុង នឹងបង្កការលំបាកក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ”។
គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកក្រុងហាណូយ ៧០ ភាគរយ គឺពឹងផ្អែកលើម៉ូតូសម្រាប់ការដឹកជញ្ជូន។ ប្រសិនបើម៉ូតូត្រូវបានហាមឃាត់ ហើយប្រជាពលរដ្ឋឆ្លើយតបដោយការទិញរថយន្តមែននោះ ការកកស្ទះចរាចរណ៍អាចកើនឡើងពី ៣០០ ទៅ ៤០០ ភាគរយឯណោះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ អ្នកក្រុងហាណូយ សម្រុកចូលផ្សារទំនើប ព្រោះខាងក្រៅក្តៅខ្លាំងពេក អគ្គិសនីក៏គ្មាន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?