Connect with us

ព័ត៌មានអន្ដរជាតិ

នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់កំពង់ផែកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល

បានផុស

នៅ

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់កំពង់ផែនៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូងហើយ។ នេះបើតាមការបញ្ជាក់ពីយោធាទីក្រុងសេអ៊ូល នៅថ្ងៃសុក្រទី១៦ខែមិថុនា។

(រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទីមួយហើយ ដែលនាវាមុជទឹក SSGN ឬគេហៅថានាវាមុជទឹកនាំផ្លូវមីស៊ីល បានឈប់នៅប្រទេសកូរ៉េខាងត្បូង ខណៈវត្តមានរបស់នាវាមុជទឹកមួយនេះនៅកូរ៉េខាងត្បូង កើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត២គ្រាប់ នៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីខែមុន។

(រូបថត៖ Korea Times)

កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅឧបទ្វីបកូរ៉េ។

មេដឹកនាំទាំងពីរ ក៏បានយល់ព្រមដែរថា នាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់អាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ការពារកូរ៉េខាងត្បូង ពីការវាយប្រហាររបស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ទៅតំបន់មជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម